ជីវិតកម្សាន្ដ
មានរហស្សនាមជា «ស្តេច K-pop» តើដឹងទេថា កាលពីក្មេង G-Dragon វីវក់នឹងតន្រ្តីកម្រិតណា?
សព្វថ្ងៃនេះអ្នករាល់គ្នាស្គាល់ G-Dragon ឬឈ្មោះពិតថា Kwon Ji Yong ដែលជា «ស្ដេច of Kpop» ដោយសារតែការបង្ហាញខ្លួនជាលើកដំបូងរបស់លោកជាមួយក្រុមល្បីល្បាញ ដូចជា BIGBANG ។ ប៉ុន្តែតាមពិតទៅ តារាចម្រៀងរូបនេះ មានឈ្មោះបោះសំឡេងតាំងពីនៅក្មេងមកម៉្លេះ។

ក្រឡេកមកមើលស្នាដៃរបស់លោកកាលនៅក្មេង គឺកាន់តែធ្វើឲ្យគេភ្លឺភ្នែកនិងគ្មានការសង្ស័យសោះតែម្តងថា គាត់ធំឡើងក្លាយជាតារាដ៏មានឥទ្ធិពលបែបនេះ។ តារាកូរ៉េរូបនេះបានចាប់ផ្តើមបង្ហាញទេពកោសល្យសិល្បៈតាំងពីនៅវ័យក្មេង ដោយកាលណោះលោកគឺជាអ្នករាំ និងជាអ្នកចម្រៀងដ៏ល្អម្នាក់ ហើយឪពុកម្តាយបានផ្តល់ឱកាសឲ្យគាត់ក្នុងការប្រកួតប្រជែងគ្រប់កម្មវិធីប្រកួតប្រជែង។ នៅអាយុត្រឹមតែ ៥ឆ្នាំ G-Dragon បានក្លាយជាផ្នែកមួយនៃក្រុមតន្រ្តី Little Roo’ra ។
Little Roo’ra បន្តចូលរួមក្នុងកម្មវិធីទូរទស្សន៍ជាច្រើន ដោយក្លាយជាតារាកុមារដ៏ឆ្លាតវៃ និងលេចធ្លោក្នុងឧស្សាហកម្មកម្សាន្ត។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីចេញអាល់ប៊ុមណូអែល កិច្ចសន្យារបស់ក្រុមតន្រ្តីកុមារត្រូវបានបញ្ចប់ដោយក្រុមហ៊ុនគ្រប់គ្រង។ នាពេលនោះ G-Dragon ឈឺចាប់ខ្លាំង រហូតបានស្បថចំពោះមុខម្ដាយថា ខ្លួននឹងមិនច្រៀងម្ដងទៀតនោះទេ។
ទោះបីស្បថនឹងម្ដាយបែបនេះក៏ដោយ ក៏ចំណង់ចំណូលចិត្តផ្នែកតន្ត្រីនៅតែមាននៅក្នុងចិត្តរបស់ស្តេច K-pop មិនសាប សូន្យទៅណាឡើយ។ នៅអាយុ ៨ឆ្នាំ G-Dragon បានចូលរួមក្នុងការប្រកួតប្រជែងរាំ ដែលវិនិច្ឆ័យដោយ លោក Lee Soo Man ដែលជាប្រធាននៃផលិតកម្ម SM Entertainment ។ ដោយសារតែទេពកោសល្យដ៏ប៉ិនប្រសប់និងដុងពីកំណើត G-Dragon បានឈ្នះការប្រកួត ហើយត្រូវបានអញ្ជើញឲ្យទៅ SM ក្នុងនាមជាអ្នកហ្វឹកហាត់វ័យក្មេង។
បន្ទាប់ចូលហ្វឹកហាត់ក្នុងផលិតកម្ម SM អស់រយៈពេល៥ឆ្នាំ អ្នកដឹកនាំក្រុម BIGBANG ហាក់រកមិនឃើញអ្វីដែលខ្លួនត្រូវធ្វើនៅទីនោះទេ។ ដូច្នេះហើយតារាប្រុសក៏សម្រេចចិត្តរៀនរ៉េប។ នៅអាយុ ៩ ឆ្នាំ G-Dragon បានដឹងថា ចំណង់ចំណូលចិត្តរបស់គាត់គឺហ៊ីបហប បន្ទាប់ពីបានស្តាប់បទចម្រៀង C.R.E.A.M របស់ក្រុម Wu Tang ហើយបានក្លាយជាតារារ៉េបក្មេងបំផុតនៅក្នុងប្រទេសកូរ៉េ ត្រឹមអាយុ ១២ ឆ្នាំប៉ុណ្ណោះ។ ក្នុងឆ្នាំ ២០០១ គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងអាល់ប៊ុមហ៊ីបហបកូរ៉េដែលមានចំណងជើងថា «Flex» ក្រោការឧបត្ថម្ភពីក្រុម People’s hip-hop។
នៅអាយុ ១៣ ឆ្នាំ G-Dragon បានហាត់និពន្ធបទភ្លេង ដោយដាក់ឈ្មោះថា My Age is 13។ តារាប្រុសត្រូវបានជ្រើសរើសយ៉ាងរហ័សដោយផលិតកម្ម YG Entertainment និងបានផ្លាស់ទៅ YG ទោះបីជាប្រៀបធៀបជាមួយ SM ក៏ដោយ YG គឺជាក្រុមហ៊ុនតូចជាង និងអន់ជាង។ ប៉ុន្តែនេះគឺជាបរិយាកាសត្រឹមត្រូវសម្រាប់គាត់។ គាត់បានចាប់ផ្តើមពីលេខសូន្យម្តងទៀត ដោយចំណាយពេលឆ្នាំដំបូង ដើម្បីសម្អាតបន្ទប់ហាត់ និងរត់ការសម្រាប់សិក្ខាកាមផ្សេងទៀត។ គាត់ប្រញាប់ប្រញាល់សាកល្បងដៃរបស់គាត់នៅតន្ត្រីរ៉េប ហើយបានជួបអ្នកហាត់ការដែលមានគំនិតដូចគ្នា។
G-Dragon បានសារភាពនៅក្នុងកម្មវិធី Yoo Quiz On The Block ដែរថា «កាលពីខ្ញុំនៅក្មេង ខ្ញុំជាក្មេងដែលស្រលាញ់ចូលចិត្ត។ ខ្ញុំមិនខ្វល់ពីការបង្ហាញខ្លួនដំបូង ភាពល្បីល្បាញ ឬអ្វីនោះទេ។ គោលដៅក្នុងជីវិតរបស់ខ្ញុំគឺថា តើខ្ញុំអាចទៅកន្លែងណាមួយ ហើយក្លាយជាអ្នកដែលអាចនិយាយថាខ្ញុំជាតារាចម្រៀង»។
ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៦ ក្រោមការដឹកនាំរបស់ YG តារាចម្រៀងវ័យ៣៦ឆ្នាំបានក្លាយជាអ្នកដឹកនាំ អ្នករ៉េបចម្បង និងជាផលិតករ និងជាអ្នកនិពន្ធបទចម្រៀងដ៏សំខាន់របស់ក្រុម BIGBANG យ៉ាងឆាប់រហ័ស។ ក្រោមការដឹកនាំរបស់គាត់ ក្រុមនេះមិនត្រឹមតែជាក្រុម idol សម្រាបទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងជាក្បាលម៉ាស៊ីនតន្ត្រីជាមួយនឹងបទចម្រៀងល្បីៗ ត្រួសត្រាយផ្លូវ និងបង្កើតនិន្នាការយ៉ាងឆាប់រហ័ស។

ជាមួយនឹងក្រុម BIGBANG គាត់បានបង្កើតបទល្បីទូទាំងពិភពលោកដូចជា «Lies, Haru Haru, Fantastic Baby, Bang Bang Bang» ក្រុមនេះបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពរាប់មិនអស់ បង្កើតកំណត់ត្រាសម្រាប់ការលក់អាល់ប៊ុម និងប្រាក់ចំណូលពីដំណើរកម្សាន្ត បានក្លាយជា «King of Kpop» និងជាក្រុមដែលមានឥទ្ធិពលបំផុតបើទោះជាមកដល់សព្វថ្ងៃក៏ដោយ។

ទន្ទឹមនឹងសកម្មភាពជាក្រុម G-Dragon ក៏បានបង្កើតអាជីពទោលដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ដោយបង្ហាញថាគាត់ជាសិល្បករឯករាជ្យដែលមានចក្ខុវិស័យ និងបុគ្គលិកលក្ខណៈប្លែកពីគេ។ អាល់ប៊ុមទោលដំបូង «Heartbreaker (២០០៩)! បានបង្កើតភាពល្បីល្បាញជាសកល ដោយបំបែកកំណត់ត្រាជាច្រើន និងបញ្ជាក់ពីសមត្ថភាពទោលរបស់ G-Dragon ។
ក្នុងនាមជាសិល្បករទោល G-Dragon មានសេរីភាពកាន់តែច្រើនក្នុងការបញ្ចេញអារម្មណ៍ម៉ូដកំពូលផ្ទាល់ខ្លួន។ គាត់បានក្លាយជាភ្ញៀវ VIP នៃកម្មវិធីម៉ូដដ៏មានកិត្យានុភាពនៃម៉ាកប្រណីតដូចជា Chanel ហើយបានបង្កើតនិន្នាការម៉ូដផ្ទាល់ខ្លួន ដែលមានឥទ្ធិពលលើយុវវ័យជុំវិញពិភពលោក។ អាជីពទោលរបស់តារាប្រុស មិនមែនកំណត់ត្រឹមតែតន្ត្រី និងម៉ូដទេ។ គាត់ក៏ជារូបតំណាងវប្បធម៌ ជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបំផុសគំនិតដល់សិល្បករវ័យក្មេងរាប់មិនអស់ ដែលបានដាក់ឈ្មោះថា ស្ដេចតន្រ្តីក្នុងវិស័យ Kpop៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីដែលបង្ខូចកេរ្តិ៍ឈ្មោះកីឡាករឆ្នើម Son Heung Min ត្រូវមហាជនច្រឡំថា ជាតារាចម្រៀងកំពុងល្បី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


