Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្ប:រន្ធត់ចិត្ត ក្រោយតារាកំប្លែងមាឌល្អិតលោក ប៉ៃ វាសនា ទទួលមរណភាពដោយសារជំងឺមហារីកថ្លើម

បានផុស

នៅ

មហាជនអ្នកគាំទ្រនិងសិល្បករ-សិល្បការិនីជាច្រើន បានបង្ហាញអារម្មណ៍រន្ធត់ចិត្តគ្រប់គ្នាបន្ទាប់ពីទទួលដំណឹងដ៏សោកសៅ និងក្រៀមក្រំ ដែលតារាកំប្លែងនិងសម្តែងមាឌល្អិតលោក ប៉ៃ វាសនា បាន ទទួលមរណភាពដោយសារជំងឺមហារីកថ្លើមទាំងវ័យក្មេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនៃមរណភាពរបស់តារាកំប្លែងលោក ប៉ៃ វាសនា បានធ្វើឲ្យអ្នកសិល្ប:ល្បីៗ នាំគ្នាចែករំលែកយ៉ាងព្រោងព្រាតជាមួយការចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ធនធានសិល្បករខ្មែរម្នាក់ទៀត។

ក្នុងចំណោមសិល្បករសិល្បការិនីជាច្រើន លោក ជា វណ្ណារិទ្ធ បានបង្ហាញរូបភាពធ្លាប់លោក ប៉ៃ វាសនា ដោយសំណេរបង្កប់ភាពក្តុកក្តួលថា “លឿនពេកហេីយបងស្នា ហេតុអ្វីទៅចោលពួកយេីង? ចុះប្អូនៗដែលត្រូវការបងដឹកនាំផ្នែកសិល្បៈបានអ្នកណាជួយជំនួស​បង? ឈឺច្រេីនមុខតែទ្រាំធ្វេីដូចធម្មតា​ ដល់តែទៅពេទ្យចុងក្រោយមុនពេលផុតពេទ្យប្រាប់ថាដល់ដំណាក់កាលចុងក្រោយ​ ទទួលយកអត់បានទេ​ បងប្អូនដែលស្រលាញ់អាណិតបងស្នា​ អាចចូលបុណ្យតាមរយៈ​ ប្អូនជីដូនមួយគាត់បាន​”។

ជាមួយនឹងការបាត់បង់សិល្បកររូបនេះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏បានអារម្មណ៍សោកស្តាយផងដែរថា “បងមិនដឹងថាប្អូនកើតអី្វទេ សូមឱ្យប្អូនទៅកាន់ឋានសុខ”។

ចំណែកតារាសម្តែងលោក អុឹម ជីវ៉ា បានរៀបរាប់ភ្ជាប់ខ្លឹមសារដែរថា “RIP ប្អូន ប៉ៃ វាសនា ជាសិល្បករ និងជាកីឡាករបានទទួលមរណៈភាពហើយដោយសារជំងឺមហារីកថ្លើម បងចូលរួមរំលែកទុក្ខសោកស្តាយផងប្អូនអើយ។តាមរយ:ដំណឹងខាងលើនេះក៏មានមហាជនមួយចំនួនបានសម្តែងការសោកស្តាយនឹងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពផងដែរ”។

លោក ប៉ៃ វាសនា គឺជាតារាកំប្លែងមួយរូបចាប់តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ ក្រៅពីការងារកំប្លែងលោក ប៉ៃ វាសនា ក៏ជាអត្តពលិកអាស៊ានប៉ារ៉ាហ្គេមផងដែរ។

បើនិយាយពីការងារកំប្លែងវិញលោក វាសនា ក៏មានតួនាទីជាអ្នករៀបចំតួសម្ដែងនិងសម្រួលការងារក្នុងក្រុម។ ​ក្នុងវិស័យសិល្បៈនេះលោក វាសនា ភាគច្រើនសម្ដែងជាតួក្មេងកំព្រា អ្នកសុំទាន និងកំប្លុកកំប្លែងនានា តាមសាច់រឿងរបស់អ្នកនិពន្ធជាដើម៕ ចាន់រ៉ា

Oplus_131072

Oplus_131072
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម