ជីវិតកម្សាន្ដ
ព្រឹកនេះ ខេមរៈ សិរីមន្ដ ធ្វើពិធីក្រុងពាលីនៅប្រាសាទអង្គរវត្ត ត្រៀមថត MV បទ«មនសិការជាតិខ្មែរ»
ព្រឹកថ្ងៃទី១៦ ខែកក្កដានេះ កំពូលតារាចម្រៀងជួរមុខរបស់ប្រទេសកម្ពុជា ឧកញ៉ា ខេមរៈ សិរីមន្ដ និងក្រុមការងារ បានរៀបចំធ្វើពិធីក្រុងពាលីនៅប្រាសាទអង្គរវត្ត សម្រាប់ការតៀមថត MV ថ្មី បទ «មនសិកាជាតិខ្មែរ» ។

បើតាមការបញ្ជាក់ឱ្យដឹង កាលពីរសៀលម្សិលមិញនេះ តារាចម្រៀង ខេមរ: សិរីមន្ត បានបញ្ជាក់ឱ្យដឹងថា សម្រាប់ការធ្វើពិធីក្រុងពាលីនៅប្រាសាទអង្គរវត្ត គឺបង្ហាញពីស្មារតីសាមគ្គីរួមគ្នាជាធ្លុងតែមួយ ដើម្បីលើកទឹកចិត្តដល់វីរកងទ័ពរបស់កម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
មិនតែប៉ុណ្ណោះ គឺដើម្បីបួងសួងដល់បុព្វបុរសគ្រប់ជំនាន់ និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ ជួយដល់កងទ័ពកម្ពុជាឈ្នះអស់មារសត្រូវ ព្រមនិងសុំសុខសួស្តីដល់ការថត MV ថ្មី បទ «មនសិកាជាតិខ្មែរ» ផងដែរ។
គួរជម្រាបថា ក្រោយការប៉ះទង្គិចគ្នារវាងទាហានកម្ពុជា និងទាហានថៃ កាលព្រឹកថ្ងៃទី ២៨ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិតេជោមរកត ឃុំមរកតស្រុកជាំក្សាន្តខេត្តព្រះវិហារ មិនមែនតែប្រជាពលរដ្ឋកម្ពុជានោះទេ បណ្តាអ្នកក្នុងចង្កោមសិល្បៈ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការផ្តល់កកម្លាំងចិត្ត ក៏ដូចជាឧបត្ថម្ភជំនួយជួយដល់កងទ័ពជួរមុខ និងសកម្មភាពជាច្រើនទៀត។
តួយ៉ាង តារាប្រុសស្រីប្រចាំផលិតកម្ម Galaxy បានចេញសកម្មភាពជាច្រើន ចូលរួមលើកទឹកចិត្តកងទ័ពកម្ពុជាដ៏អង់អាច ដោយបង្កើតកម្មវិធីសប្បុរសនានា និងជួបផ្ទាល់ជាមួយកងទ័ពតាមតំបន់។ ជាមួយនឹងស្មារតីរួមគ្នានេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត្ត ក៏ត្រៀមចម្រៀងថ្មីដែលអានត្រឹមចំណងជើង មានន័យដូចកំពុងបង្ហាញភក្តីចំពោះជាតិមាតុភូមិ។ សកម្មភាពនេះដែរ ក៏ត្រូវបានមហាជន ពិសេសអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ បង្ហាញការពេញចិត្តនិងស្ញប់ស្ញែងផងដែរ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


