Connect with us

ជីវិតកម្សាន្ដ

ដរាបណាសៀមនៅតែលាបពណ៌កម្ពុជា ជនរួមជាតិត្រូវបន្តរួមគ្នាផុសផុលបង្ហាញការពិតទៅកាន់អន្តរជាតិ

បានផុស

នៅ

មហាជន ក៏ដូចជាអ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម ស្នើបន្តពួតដៃគ្នាគាំទ្រជាប្រយោជន៍ដល់ជាតិ តាមរយៈការបញ្ចេញសំឡេងនូវការពិតទៅកាន់អន្តរជាតិ កុំបីដកដៃឡើយ ខណៈដែលបច្ចុប្បន្នភាគីបច្ចាមិត្ត នៅតែបន្តលាបពណ៌គ្រប់រូបភាព ក្រោមល្បិចយុទ្ធសាស្ត្រតជំនាន់របស់ខ្លួន “កុហករហូតអ្នកជឿ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតក្នុងកាលៈទេសៈនៃបទឈប់បាញ់ប្រមាណជាង ១សប្តាហ៍ហើយក៏ពិតមែន តែសៀមឈ្លានពាន បានប្រឌិតព័ត៌មានគ្រប់រូបភាពបោកពិភពលោក បោកទាំងប្រជាជនខ្លួនឯង ដោយហាក់ជាឈុតឆាកកុនដ៏ធំដើម្បីបោកតាមយុទ្ធវិធីរបស់គេ ដែលធ្លាប់ជោគជ័យកន្លងមក។

មើលឃើញសកម្មភាពនេះ អ្នកមានឥទ្ធិពលលើប្រពន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ណែនាំកុំឱ្យមើលស្រាលចំណុចតូចៗទាំងនេះ ហើយបន្តផុសផុលស្រាក់ដៃគ្នាប្រាប់ការពិតទៅកាន់ពិភពលោកជាបន្តទៀត លុះណាតែសៀមឈប់លាបពណ៌កម្ពុជា។

ក្តីព្រួយបារម្ភនេះ ក៏ព្រោះតែអន្តរជាតិមួយចំនួននៅតែមានចិត្តសង្ស័យកម្ពុជា ដោយជឿព័ត៌មានភាគីប្រឌិតបំភ្លៃនៅឡើយ។ ដោយហេតុនេះ អ្នកសិល្បៈ ក៏ដូចជាអ្នកផលិតមាតិកាមួយចំនួន ទទូចសុំឱ្យបន្តសកម្មភាពបញ្ចេញសារទៅកាន់ពិភពលោក ពិសេសបំណងនៃការចង់បានសន្តិភាពរបស់ប្រជាជាតិកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម