ជីវិតកម្សាន្ដ
រឿងលាងឃ្លាំងទំនិញផ្ទះលេខ២! លោក ហេង វាសនា ទទូចសាធារណជនយល់ពីគ្នា និងបន្តសាមគ្គីគ្នាជាធ្លុងមួយ
លោក ហេង វាសនា ដែលមហាជនស្គាល់ថា អតីតស្ថាបនិក Veesa និងជាបងប្រុសបង្កើតរបស់លោក ហេង វិសាល នោះ បានទទូចដល់សាធារណជន នឹករលឹកដល់គ្រាដែលខ្មែរសាមគ្គីគ្នាជាធ្លុងមួយ ពោលគឺពេលដែលសង្គ្រាមឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពសៀម និងសុំឱ្យបន្តសាមគ្គីគ្នាបែបនេះយូរអង្វែងទៀត។

លោក ហេង វាសនា រៀបរាប់ថា “ពេលឈ្លោះជាមួយគេ បងប្អូនខ្មែរយើងសាមគ្គីគ្នាណាស់ យោគយល់គ្នាណាស់ ឥឡូវទើបបានសុខវិញ សូមកុំឈ្លោះគ្នាឯងអី”។ ជាមួយគ្នានេះ លោកក៏ស្នើទាក់ទងនឹងករណីផលិតផលថៃលាងឃ្លាំងដោយសុំឱ្យយោគយល់អធ្យាស្រ័យតាមការគួរ ដ្បិតអី ទំនិញទាំងនោះ ពិតមិនអាចបញ្ចេញអស់ភ្លាមៗនោះទេ។
លោកថា “ព្រោះមានគ្នាយើងច្រើន រួមទាំងខ្ញុំបានសម្រេចចិត្តឈប់ទិញប្រើហើយ ដូច្នេះអ្នកដែលទិញក៏កាត់បន្ថយដែរ, អ៊ីចឹងទុកពេលឱ្យអ្នកលក់ដោះស្រាយបន្តិចទៅថាត្រូវបញ្ចេញទៅណា”។
ដោយឡែក ចំពោះអ្នកខិលខូចដែលនៅតែយកចូលទៀតតាមវៀតណាម និងឡាវ លោកទទូចថា សូមកុំចោទរះទាំងអស់បែបនេះ គប្បីចាប់ឱ្យចំ ហើយឱ្យអ្នកនោះប្រឈមមុខ ទើបសមហេតុសមផល។ ជាការសំណូមរបស់លោក ហេង វាសនា “យើងត្រូវរួបរួមគ្នាលើរឿងពហិការនេះឱ្យបានជោគជ័យ”។

គួររម្លឹកថា បន្ទាប់ពីពលរដ្ឋកម្ពុជាពហិការឈប់ប្រើផលិតផលនាំចូលពីប្រទេសដែលជាបច្ចាមិត្តនោះ ម្ចាស់ផលិតផលជាច្រើនដែលមានមូលដ្ឋានផលិតស្តង់ដាពីថៃនោះ បានប្រឹងប្រែងបញ្ចេញ clear stock របស់ខ្លួនក្នុងតម្លៃមិនធ្លាប់មាន ក្នុងទិសដៅរួមគ្នាឈប់គាំទ្រ និងចូលផលិតផលពីប្រទេសថៃ។ ខណៈមុននឹងបញ្ឈប់ ម្ចាស់ផលិតផលដែលបានខាតប្រាក់ខ្ទង់សែនដល់លានដុល្លារទៅហើយ ត្រូវការជនរួមជាតិជួយទិញខ្លះ ដើម្បីទប់នឹងថ្លៃខាត។
យ៉ាងណា ដោយសារក្រុមហ៊ុនផលិតផលសម្រស់នៅកម្ពុជា ដែលនាំយកផលិតផលមានមូលដ្ឋានពីរោងចក្រថៃ ក៏មានច្រើន ហេតុនេះ ជាហេតុធ្វើឱ្យមានមតិរិះគន់ខ្លះកើតឡើង ទន្ទឹមនឹងក្តីបារម្ភថា បន្តលក់ផលិតផលពីអ្នកក្បែរខាងមួយនោះ ហើយកុហកអតិថិជនខ្លួន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


