Connect with us

ជីវិតកម្សាន្ដ

សេចក្តីថ្លែងការណ៍ដែលប្រធានាធិបតីកូរ៉េ ធ្លាប់រិះគន់ Yoo Seung Joon ស្រាប់តែបង្ហាញឡើងវិញ

បានផុស

នៅ

ក្នុងពេលដែលអ្នកគាំទ្រមួយចំនួន អំពាវនាវអនុញ្ញាតតារាចម្រៀង Yoo Seung Joon (Steve Yoo) ដែលត្រូវហាមឃាត់មិនឲ្យចូលប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទទួលបានសញ្ជាតិអាមេរិក ដើម្បីចៀសវាងការបំពេញកាតព្វកិច្ចយោធា វិលត្រឡប់មកប្រទេសវិញ សេចក្តីថ្លែងការណ៍ដែលសរសេរកាលពីមួយទសវត្សរ៍មុនដោយប្រធានាធិបតី Lee Jae Myung បានលេចចេញជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រម្លឹកទៅកាន់ក្នុងឆ្នាំ ២០១៥ ខណៈពេលដែលកំពុងបម្រើការជាអភិបាលក្រុង Seongnam លោក Lee Jae Myung បានបង្ហោះសារមួយដែលមានចំណងជើងថា «បុរសម្នាក់ដែលបានបោះបង់ចោលស្រុកកំណើតរបស់គាត់ដើម្បីគេចពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។ តើគាត់អាចនិយាយអ្វីឥឡូវនេះ»? នៅលើគណនីផ្ទាល់ខ្លួនរបស់គាត់។

ថ្លែងទៅកាន់តារាចម្រៀងប្រុស ដោយផ្ទាល់ លោក Lee បានសរសេរថា មានយុវជននៅប្រទេសកូរ៉េជាច្រើន ដែលរស់នៅលំបាកជាងអ្នក បម្រើយោធា ហើយថែមទាំងស្លាប់ដោយគ្រោះថ្នាក់ដោយកាំភ្លើងនៅក្នុងប្រទេសដ៏ឃោឃៅនេះហៅថា សាធារណរដ្ឋកូរ៉េ។ តើអ្នកចង់ត្រឡប់មកឥឡូវនេះទេ?

លោកប្រធានាធិបតីបានសរសេររិះគន់លើតារាចម្រៀង Yoo ថា រូបគេជាមនុស្សម្នាក់ដែល រីករាយនឹងរាល់អត្ថប្រយោជន៍ និងឯកសិទ្ធិក្នុងនាមជាពលរដ្ឋកូរ៉េ ច្រៀងជាភាសាកូរ៉េ ប៉ុន្តែដល់ពេលបំពេញកាតព្វកិច្ចប្រជាជន គាត់បានបោះបង់ចោលប្រទេសកូរ៉េ ដើម្បីដើរតាមផ្លូវរបស់ជនបរទេសទៅវិញ។

លោក​បាន​បន្ត​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​យើង​គួរ​ផ្តល់​ឯកសិទ្ធិ​ពិសេស​ម្តង​ទៀត​ដល់​ជន​បរទេស ដោយ​គ្រាន់​តែ​គាត់​មើល​ទៅ​ដូច​ជា​ជនជាតិ​កូរ៉េ ហើយ​ធ្វើ​ឲ្យ​មាន​ការ​បង្អត់​អាហារ​ដល់​អ្នក​ដទៃ?។

ជាងនេះទៀត លោក Lee Jae Myung បាននិយាយបន្ថែមទៀតថា អារម្មណ៍នៃការដកហូត និងការអាក់អន់ចិត្តគឺលើសពីគ្រប់គ្រាន់ហើយសម្រាប់មន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសនេះ ដែលគេចចេញពីការបម្រើយោធាគ្រប់បែបយ៉ាង ហើយនៅតែបន្លំមុខតំណែងរបស់ពួកគេ។ សូមរក្សាភាពស្មោះត្រង់ចំពោះប្រទេសបច្ចុប្បន្នរបស់អ្នក ហើយបំភ្លេចសាធារណរដ្ឋកូរ៉េដែលអ្នកក្បត់ និងបោះបង់ចោល។

ទោះជាយ៉ាងណាក៏ដោយ សុន្ទរកថាចាស់របស់លោក Lee បានទាក់ទាញការចាប់អារម្មណ៍ជាថ្មី ក្នុងពេលអ្នកគាំទ្ររបស់តារាចម្រៀង Yoo Seung Joon កាលពីពេលថ្មីៗនេះបានអំពាវនាវឲ្យមានការវិលត្រឡប់មកវិញរបស់គាត់ នៅមុនថ្ងៃលើកលែងទោសពិសេសថ្ងៃរំដោះ។ ជាពិសេស កាលពីថ្ងៃទី ៩ ខែសីហា សមាជិកនៃ Yoo Seung Joon Gallery បានសរសេរថា Yoo បានស៊ូទ្រាំនឹងការរិះគន់ និងការរឹតបន្តឹងជាច្រើនឆ្នាំ។ នេះមិនមែនមានន័យថា គាត់មិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែគាត់បានទទួលខុសត្រូវសង្គមគ្រប់គ្រាន់សម្រាប់វា ដោយជំរុញឲ្យរដ្ឋាភិបាលលុបចោលការហាមឃាត់ការចូលរបស់គាត់។​

តារាប្រុស Yoo Seung Joon បានផ្ទុះនូវភាពចម្រូងចម្រាស កាលពីឆ្នាំ ២០០២ នៅពេលដែលមុនពេលចូលបម្រើការងារ នាពេលនោះគាត់បានទទួលបានសញ្ជាតិអាមេរិក ដើម្បីគេចពីកាតព្វកិច្ចយោធា។ គាត់​ត្រូវ​បាន​ហាម​មិន​ឲ្យចូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​អស់​រយៈ​ពេល ១៣ ឆ្នាំ​មក​ហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្ថប្រយោជន៍ និងហានិភ័យ នៃការផឹក តែទឹកកក រាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម