Connect with us

ជីវិតកម្សាន្ដ

LD នឹងផលិតភាពយន្តប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងពីសោកនាដកម្មនៅភ្នំខ្មោច ខណៈក៏កំពុងស្វែងរកអ្នកឆ្លងកាត់ហេតុការណ៍ផ្ទាល់

បានផុស

នៅ

ផលិតកម្មភាពយន្ត LD សម្រេចចិត្តផលិតនូវភាពយន្តប្រវត្តិសាស្ត្រ ឆ្លុះបង្ហាញអំពីសោកនាដកម្មនៅភ្នំខ្មោច ដែលគ្រោងនឹងចំណាយនូវដើមទុនយ៉ាងសន្ធឹកសន្ធាប់។ នេះបើតាមដំណឹងដែលត្រូវបានទម្លាយដោយលោក តាន់ គីមសួរ ដែលមហាជនស្គាល់ថា ជាអ្នករួមចំណែកនឹងរាជរដ្ឋាភិបាលខ្លាំងបំផុត ក្នុងការការពារព្រៃឈើ។

ឆ្លៀតក្នុងឱកាសនៃការប្រកាសគាំទ្រ គម្រោងផលិតរឿងរបស់ផលិតកម្មភាពយន្តខ្មែរមួយនេះ លោក តាន់ គីមសួរ បានប្រកាសស្វែងរកអ្នកដែលធ្លាប់ឆ្លងកាត់នូវហេតុការណ៍នោះផ្ទាល់ ដើម្បីរួមគ្នាបើកបង្ហាញការពិតទាំងស្រុង ពីភាពយង់ឃ្នងនៃទង្វើអមនុស្សធម៌របស់ចោរប្រវត្តិសាស្ត្រ សៀម ក្នុងន័យចងក្រងនូវការពិតជូនខ្មែរជំនាន់ក្រោយមើល ក៏ដូចជាប្រាប់ការពិតទៅកាន់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងគម្រោងនៃការផលិតរឿងរបស់ LD នេះ លោក តាន់ គីមសួរ ថា “ការចំណាយថវិកាជាច្រើនដើម្បីផលិតមិនមែនជាកត្ដាបញ្ហាចម្បង តែការមិនមានអ្នកជួយផ្សព្វផ្សាយ និងគាំទ្រទើបជាកត្តាព្រួយបារម្ភ”។ ជាមួយគ្នានេះ លោកសង្ឃឹមថា នឹងមានអ្នកមានឥទ្ធពលជាច្រើនចូលរួមជួយផ្សព្វផ្សាយ។

ខណៈលោក លៀក លីដា ផលិតករនិងជាម្ចាស់ផលិតកម្មផ្ទាល់ លើកឡើងដែរថា ក្រុមការងារបស់ខ្លួន ត្រូវការការចូលរួមពីសំណាក់បុគ្គលល្បីៗ និងអ្នកនៅក្នុងប្រទេស ដើម្បីជួយផ្សព្វផ្សាយរឿងប្រវត្តិសាស្ត្រមួយនេះ។

គួរជម្រាបថា ភ្នំខ្មោច ជាភូមិសាស្ត្រព្រំដែនរបស់កម្ពុជា ដែលលាក់ទុកនូវសោកនាដកម្មដ៏ឃោរឃៅពីសំណាក់យោធាសៀមមកលើរាស្ត្រខ្មែររាប់ពាន់នាក់ ក្នុងពេលដែលស្ថានភាពកម្ពុជាកំពុងវឹកវរក្រោមរបបខ្មែរក្រហមកាន់កាប់ ហើយនៅតែដិតដាមក្នុងអារម្មណ៍ជនភៀសសឹកកម្ពុជាប្រមាណជាង ៤មុឺននាក់ បន្ទាប់ពីសៀម បានប្រើទីនោះជា ទីពិឃាតរាស្ត្រស្លូតត្រង់ខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម