ជីវិតកម្សាន្ដ
តារាចម្រៀង Kim Jong Kook បញ្ចប់ភាពនៅលីវក្នុងវ័យកៀក៥០ឆ្នាំ ជាមួយនារីអាថ៌កំបាំងម្នាក់
នៅព្រឹកថ្ងៃទី១៨ ខែសីហា សារព័ត៌មានកូរ៉េបានចុះផ្សាយថា Kim Jong Kook ត្រៀមរៀបការក្នុងវ័យ៤៩ឆ្នាំ ដំណឹងល្អនេះដែរ ចំពេលឱកាសគម្រប់ខួប៣០ឆ្នាំរបស់តារាចម្រៀងក្នុងវិស័យសិល្បៈ ដោយបានធ្វើឲ្យអ្នកគាំទ្រ និងមិត្តភ័ក្តិជាច្រើនបានបន្សល់ទុកនូវសារអបអរសាទរយ៉ាងច្រើនលើសលុប។

ក្រុមហ៊ុនគ្រប់គ្រងរបស់ Kim Jong Kook គឺក្រុមហ៊ុន Turbo JK Company បានចែករំលែកថា ក្នុងឱកាសគម្រប់ខួបលើកទី ៣០ របស់គាត់ គាត់កំពុងចាប់ផ្តើមដំណើរថ្មី ដែលពិតជាពិសេស។ យើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងផ្ញើជូនគាត់នូវអារម្មណ៍កក់ក្តៅ ការគាំទ្រ និងការអបអរសាទរជាច្រើន”។
ពិធីមង្គលការរបស់ Kim Jong Kook នឹងធ្វើឡើងជាលក្ខណៈឯកជននៅទីតាំងមួយក្នុងទីក្រុងសេអ៊ូល។ លោកថានឹងអញ្ជើញតែទាំងគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធតែប៉ុណ្ណោះ។ បច្ចុប្បន្នព័ត៌មានអំពីគ្រួសារកូនក្រមុំនៅតែរក្សាការសម្ងាត់នូវឡើយទេ។
Kim Jong Kook ត្រូវបានគេស្គាល់ថាជាបុរសសង្ហានៃវិស័យសិល្បៈកូរ៉េ ។ លោកមិនដែលបង្ហាញជីវិតស្នេហាជាសាធារណៈឡើយ ដូច្នេះហើយទើបដំណឹងរៀបការរបស់លោកបានធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម។ ពាក្យគន្លឹះ «Kim Jong Kook gets married» ភ្លាមៗបានក្លាយជាពាក្យគន្លឹះ ដែលគេស្វែងរកច្រើនបំផុតទាំងនៅកូរ៉េ និងប្រទេសចិន។
Kim Jong Kook កើតនៅឆ្នាំ១៩៧៦ ដែលល្បីល្បាញជាតារាចម្រៀង និងជាតារាទូរទស្សន៍។ ក្នុងឆ្នាំ ២០០៥ អាល់ប៊ុម This Is Me”របស់លោកលក់បានជាង ៣០០,០០០ កូពី ដែលបានក្លាយជាអាល់ប៊ុមលក់ដាច់បំផុតក្នុងឆ្នាំនោះ។ តារាចម្រៀងប្រុសបានឈ្នះពានរង្វាន់ Daesang ទាំង ៣ ពីស្ថានីយ៍ទូរទស្សន៍ធំៗចំនួន៣ នៅក្នុងប្រទេស ហើយបទចម្រៀងដែលមានចំណងជើងថា Loveable ក៏ជួយឲ្យឈ្មោះរបស់គាត់លេចធ្លោជាកំពូលតារាចម្រៀងផងដែរ។
ដោយឡែក ងាកមកកាន់ជីវិតឯកជនវិញ កន្លងមកតារាចម្រៀងប្រុសមានពាក្យចចាមអារ៉ាមថាកំពុងមានស្នេហាជាមួយ Yoon Eun Hye និង Song Ji Hyo ប៉ុន្តែលោកបានបដិសេធ។ បច្ចុប្បន្ននេះ Kim Joong Kook នៅតែឧស្សាហ៍រៀបចំសម្រាប់អាល់ប៊ុមគម្រប់ខួប ៣០ ឆ្នាំរបស់គាត់ និងការប្រគំតន្ត្រីនៅខែតុលាខាងមុខនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស៊ើបអង្កេតផ្ទះអតីតស្ត្រីទីមួយកូរ៉េខាងត្បូង រកឃើញអំណោយដ៏ប្រណីតជាច្រើនបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


