Connect with us

ជីវិតកម្សាន្ដ

សុខគា គីមលាង បង្កើតមូលនិធិ “ស្រមោចរាំ” ដើម្បីបម្រើជាប្រយោជន៍ក្នុងសិល្បៈទម្រង់បុរាណខ្មែរ

បានផុស

នៅ

នាដការីរបាំបុរាណ កញ្ញា សុខគា គីមលាង ហៅកូនអាន បានប្រកាសសម្រេចបង្កើតមូនិធិ ” ស្រមោចរាំ ” ដោយផ្តោតលើគោលដៅធំៗចំនួន៣ ក្នុងវិស័យសិល្បៈរបាំបុរាណខ្មែរ ដើម្បីជួយបង្ហាត់បង្រៀនដល់កូនខ្មែរគ្រប់រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនៃមូលនិធិនេះ កញ្ញា សុខគា គីមលាង បញ្ជាក់ថា ខ្លួនបង្កើតឡើង ក្នុងគោលបំណងធំចំនួន ៣ រួមមាន៖

១. ផ្តល់ការគាំពារ និង គាំទ្រយ៉ាងពេញទំហឹងក្នុងការទ្រទ្រង់ដល់ស្ថាប័ន ឬក្លឹបបង្ហាត់បង្រៀនសិល្បៈរបាំខ្មែរគ្រប់ទម្រង់នូវសម្ភារៈ ឧបទ្ទេសគ្រឿងសម្រាប់តុបតែងកាយ សំពត់អាវ ដូចដែលខ្លួនបាននិងកំពុងធ្វើដោយផ្ទាល់ជាច្រើនរួចមកហើយ។

២. ដើម្បីផ្តល់ជូននូវការអប់រំ និងចែករំលែកនូវចំណេះ ជំនាញ និងបទពិសោធនដែលកញ្ញាមាន ក្រោមការហាត់រៀនយ៉ា ស្ទាត់ជំនាញពីសាលាមធ្យមវិចិត្រសិល្បៈ ទៅកាន់អ្នកបន្តវេនជំនាន់ក្រោយ តាមរយៈការបង្ហាត់បង្រៀនដោយផ្ទាល់នាដការីរូបនេះផ្ទាល់ ព្រមនិងលោកគ្រូអ្នកគ្រូបង្គោលដ៏ឆ្នើមជាច្រើនរូបទៀត។

៣. ដើម្បីរៃអង្គាសមូនិធិសាងសង់ទីកន្លែងសិក្សាអប់រំចំណេះជំនាញជូនដល់សាធារណជន លោកគ្រូអ្នកគ្រូ ដែលស្ថិតនៅតំបន់ទីដាច់ស្រយាល និងចូលរួមរាល់កិច្ចការងារសង្គមដែលកំពុងត្រូវការ។

នាដការីរបាំបុរាណរូបនេះ បន្តថា ដើម្បីជាការចែករំលែកការផ្តល់ឱ្យនូវឱកាស និងក្តីសង្ឃឹម ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់ ចង់ថែរក្សាហាត់រៀនសិល្បៈរបាំ បុរាណខ្មែរ ដែលជាកេរ្តិ៍មរតកដ៏មហាសាលរបស់ដូនតាខ្មែរឱ្យបានគង់វង្ស និងរស់រវើកគ្រប់ជំនាន់តរៀងទៅ។ ជាពិសេសការផ្តល់ឱកាសប្អូនៗដែលរស់នៅតំបន់ដាច់ស្រយាល ក៏អាចមានឱកាសទទួលបានការហាត់រៀន និងស្មើមុខស្មើមាត់ ក្នុងការកសាងឃឿនវប្បធម៌ អរិយធម៌ជាតិ ឱ្យកាន់តែល្បីរន្ទឺ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម