ជីវិតកម្សាន្ដ
Chris ជឿថា បើក្រុមអ្នកផលិតមាតិកា បន្តនាំសំឡេងនៃការពិតទៅអន្តរជាតិ ទោះប្រើពេលមែន តែនឹងបានផល
ក្រោយសង្គ្រាមឈ្លានពានថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះមក មហាជនកម្ពុជាទូទាំងប្រទេស ចាប់ផ្តើមមើលឃើញសារៈសំខាន់នៃភាសាបរទេស ដែលជាតម្រូវការចាំបាច់ និងផ្លូវតែមួយគត់ ក្នុងប្រកួតជាមួយសារព័ត៌មានអន្តរជាតិធំៗដែលផ្សាយលម្អៀងទៅភាគីថៃ។
ជាក់ស្តែង ពេលភាគីយោធាថៃឈ្លានពានដែនអធិតេយ្យកម្ពុជាភ្លាម យុទ្ធសាស្ត្រប្រសិទ្ធភាពមួយទៀតដែលថៃធ្វើ គឺបំភ្លៃព័ត៌មានទៅកាន់ពិភពលោកតាមរយៈសារព័ត៌មានអន្តរជាតិធំៗ ជាហេតុធ្វើឱ្យកម្ពុជាដែលជាជនរងគ្រោះ ជាប់ចោទថាជាអ្នកផ្ទុះអាវុធមុនទៅវិញ។ ដើម្បីប្រឆាំងការផ្សាយបំភ្លៃនេះ ទាំងអ្នកសិល្បៈ អ្នកផលិតមាតិកា និងសាធារណជនមួយចំនួន បានផុសផុលចេញមកលាតត្រដាងការពិតពីភាពខ្មៅងងឹតរបស់នយោបាយថៃ យ៉ាងសស្រាក់សស្រាំ ហើយចាប់ពីពេលនោះមក យុទ្ធនាការនាំសំឡេងនៃការពិតទៅកាន់ពិភពលោក ក៏ចាប់ផ្តើមធ្វើឡើង។

ឆ្លើយតបទៅនឹងសំណួរក្នុងកម្មវិធី Podcast មួយដែលសួរថា តើសកម្មភាពនៃការចូលរួមបង្ហាញការពិតទៅកាន់ពិភពលោករបស់អ្នកផលិតមាតិកា អាចប្រកួតនឹងសារព័ត៌មានធំៗដែលយកប្រភពមូលដ្ឋានពីថៃបានឬអត់នោះ អ្នកផលិតមាតិកាដ៏មានប្រជាប្រិយ Chris Dyna គូសបញ្ជាក់ថា អាចនឹងបានផល គ្រាន់តែក្នុងរយៈពេលវែង។
ឯហេតុផលដែលប្រើពេលវែងនេះ ក៏ព្រោះតែអ្នកផលិតមាតិកាម្នាក់ៗ ត្រូវការពេលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនអន្តរជាតិ ពោលត្រូវការពេលដើម្បីអាចឱ្យវីដេអូដែលបានផលិត react ទៅដល់អ្នកមើលពីបណ្តាប្រទេសផ្សេងៗ ក្រៅពីកម្ពុជា។ សូមស្តាប់ការលើកឡើងលម្អិត៖
ពិតណាស់ សារសំឡេងនៃការពិតនេះ ពិតជាបានផលមែន គ្រាដែលក្រុមអ្នកសិល្បៈ និងអ្នកផលិតមាតិកាផុសផុលបង្ហាញការឈឺចាប់ដែលកម្ពុជាជួបប្រទះក្នុងសង្គ្រាមឈ្លានពាននេះ ទៅកាន់ពិភពលោក។ ដោយបែបនេះ លោកជឿជាក់ថា បើសិនជាសកម្មភាពនេះបន្តផុសផុល ទោះរយៈពេលវែងក៏ដោយ តែនឹងអាចប្រកួតជាសារព័ត៌មានអន្តរជាតិដែលផ្សាយលម្អៀងទាំងនោះបាន។
គួររំលឹកថា កន្លងមកអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមភាគច្រើន និយមជាន់ពន្លិចដល់ Content Creator រូបណាដែលនិយាយជាភាសាបរទេស ដោយលើកហេតុផលគួរប្រើភាសាជាតិ ជាហេតុធ្វើឱ្យអ្នកផលិតមាតិកានៅកម្ពុជាភាគច្រើ មាន audience ជាខ្មែរ និងភាគរយតិចប៉ុណ្ណោះជាបរទេស។ ដូចនេះ អ្នកផលិតមាតិកាម្នាក់ៗត្រូវការពេលរុញវីដេអូរបស់ខ្លួនទៅកាន់ user ក្រៅស្រុក តាមរយៈការផលិតមាតិកាជាភាសាបរទេស។ នេះបើតាមការលើកឡើងរបស់ Chris Dyna ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


