ជីវិតកម្សាន្ដ
ម្ចាស់បទ “ស្អាតជានិច្ច” លោកគ្រូ ងិន សុខគ្រវ៉ារ ទទួលមរណភាពនៅព្រឹកថ្ងៃនេះ
នេះជាដំណឹងដ៏ក្តុកក្តួល និងសោកសៅបំផុត ខណ:គ្រូផ្នែកចម្រៀងអប់រំកុមារ លោកគ្រូ ងិន សុខគ្រវ៉ារ បានទទួលមរណភាពក្នុងអាយុ ៧៣ឆ្នាំ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ។

បើតាមការបញ្ជាក់ឲ្យដឹងរបស់ក្រុមព្រះសុរិយា លោកគ្រូ ងិន សុខគ្រវ៉ារ គឺជាវីរៈសិល្បករតែងនិពន្ធទំនុកច្រៀង និងបទភ្លេង និងជាកូនសិស្សរបស់វីរៈសិល្បករ ម៉ៅ វិណ្ណា អធិរាជតែងនិពន្ធបទភ្លេង និងទំនុកច្រៀងចម្រៀងអប់រំកុមារ។
លោក ងិន សុខគ្រវ៉ារ ក៏ជាទីប្រឹក្សាក្រសួងព័ត៌មាន និងជាម្ចាស់សាលាតន្ត្រី សុខគ្រវ៉ារ ដែលមិនសូវមានអ្នកបានដឹងថា លោកជាម្ចាស់បទ “ស្អាតជានិច្ច” ដែលលោកនិពន្ធក្រោយថ្ងៃជ័យជំនះ៧ មករា ឆ្នាំ១៩៧៩ កំឡុងពេលដែលបម្រើការនៅមជ្ឈមណ្ឌលកុមារកំព្រា កុលាបទី១ ។
សូមជម្រាបថាចន្លោះឆ្នាំ១៩៧៩-១៩៩២ លោកងិន សុខគ្រវ៉ារ បាននិពន្ធបទចម្រៀងកុមារចំនួន១២០បទ និង បានយកទៅថតនិងចាក់ផ្សាយនៅវិទ្យុជាតិ។ បចម្រៀងទាំងអស់សុទ្ធសឹងជាបទមានអត្ថន័យបែប ស្នេហា ជាតិ គោរពមាតាបិតា សុជីវធម៌ គោរពវិន័យ និង ការដឹងគុណមាតាបិតាជាដើម។
ក្នុងចំណោមបទទាំង១២០បទ ក្នុងនោះបទ «ស្អាតជា និច្ច» គឺជាបទដែលល្បីឮមកដល់សព្វថ្ងៃ។ លោកបាននិពន្ធបទនេះនៅក្នុងឆ្នាំ១៩៧៩ និងបានយកទៅថតផ្សាយនៅវិទ្យុជាតិ ក្នុងឆ្នាំ១៩៨២ ។ ការថតបទនេះ កូនសិស្សរបស់លោកជាអ្នកច្រៀង ឯតន្ត្រីករនៅវិទ្យុជាតិជាអ្នកប្រគំភ្លេង។ បទ «ស្អាតជានិច្ច» ជាបទមួយខ្លីសម្រាប់កុមារវាមានអត្ថន័យសាមញ្ញបំផុតក្នុងការអប់រំកុមារឱ្យមានអនាម័យ ខំរៀនសូត្រ និង ចេះថែរក្សាសុខភាព ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


