ជីវិតកម្សាន្ដ
បារមី ត្រៀមបញ្ចេញតារាល្បីៗរបស់ខ្លួនជួយផ្សព្វផ្សាយផលិតផលខ្មែរឥតគិតថ្លៃ
ផលិតកម្ម”បារមី”ដែលមានតារាចម្រៀងប្រុសស្រីល្បីៗពេញនិយម បានប្រកាសនូវឆន្ទ:ក្នុងការរួមចំណែកដើម្បីជួយផ្សព្វផ្សាយផលិតផលខ្មែរដោយ ឥតគិតថ្លៃសម្រាប់តម្រូវការក្នុងស្រុករបស់ប្រជាជនយើង។

ផលិតកម្មបារមី បញ្ជាក់ថា ការប្រកាសនេះគឺបន្ទាប់ពីកន្លងពេលថ្មីៗមកនេះពួកយើងបានទទួលសារសំណូមពរជាច្រើនពីអាជីវកម្មក្នុងស្រុកមួយចំនួនដែលកំពុងបង្កើតផលិតផលខ្មែរសម្រាប់តម្រូវការក្នុងស្រុករបស់ប្រជាជនកម្ពុជាយើង។
ផលិតកម្ម”បារមី” បានបន្តឲ្យដឹងទៀតថា សកម្មភាពទាំងនេះបានបំផុសគំនិតពួកយើងយ៉ាងខ្លាំង ហើយផលិតកម្មបារមីពិតជាចង់ស្វែងរកវិធីដើម្បីជួយផ្សព្វផ្សាយនិងចែករំលែកផលិតផលម៉ាកយីហោរបស់ខ្មែរក្នុងគ្រាដ៏លំបាកនេះ “ជាជំហានដំបូងពួកយើងកំពុងចាប់ផ្តើមគម្រោងនេះតាមរយៈការសិក្សានិងស្វែងយល់ ពីសហគមន៍ឱ្យបានកាន់តែច្បាស់និងពិនិត្យមើលថា តើយើងអាចជួយផ្សព្វផ្សាយផលិតផលខ្មែរបានយ៉ាងដូចម្តេចខ្លះ”។
បន្ថែមពីនេះផលិតកម្ម”បារមី” បានឲ្យដឹងដែរថា ប្រសិនបើម្ចាស់អាជីវកម្ម ឬម៉ាកយីហោខ្មែរណាមួយដែលទើបនឹងបង្កើតថ្មី ក៏អាចចែករំលែកព័ត៌មានផលិតផលរបស់ខ្លួនមកកាន់បារមីផងដែរ តាមរយៈ [email protected]។
ទន្ទឹមគ្នានឹងការគាំទ្រ ក៏មានការសំណូមពរដែរថា “រឿងនេះពិតជាល្អណាស់តែមុនផ្សព្វផ្សាយ សូមជួយត្រួតពិនិត្យគុណភាពផលិតជាមុនផងដើម្បីអោយប្រជាជ នប្រើដោយមានទំនុកចិត្តខ្ពស់ជៀសវាងបញ្ហារទៅថ្ងៃមុខ (ព្រោះអ្វីៗ ក៏ដោយអោយតែមានការផ្សព្វដឹងតែគាំទ្រហើយ) ខ្ញុំគាំទ្រផលិតផលខ្មែរ”។
គួររម្លឹកថាកាលពីថ្មីៗកន្លងទៅសម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន បានមានប្រសាសន៍អំពាវនាវឲ្យជនរួមជាតិខ្មែរនាំគ្នាប្រើប្រាស់ផលិតផលដែលខ្មែរមាន ! ជាតិនិយមរបស់ខ្មែរ !។ ម្យ៉ាងទៀតរាជរដ្ឋាភិបានក៏បានបិទការនាំចូលទំនិញដូចជា បន្លែ ផ្លែឈើ និងផលិតផលមួយចំនួនពីប្រទេសថៃផងដែរ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


