ជីវិតកម្សាន្ដ
YouTuber តៃវ៉ាន់ ចោទប៉ូលិសកូរ៉េថា អសមត្ថភាព ក្រោយត្រូវបុរសម្នាក់ព្រួតវាយ
ស្ត្រីជនជាតិតៃវ៉ាន់ម្នាក់បានចោទប្រកាន់ប៉ូលិសកូរ៉េថា អសមត្ថភាពពុំអាចរកជនដៃដល់បានភ្លាមៗ ក្នុងពេលដែលរូបនាងកំពុងដើរនៅក្នុងសង្កាត់ Hongdae នៃទីក្រុងសេអ៊ូល នាងស្រាប់តែត្រូវគេវាយចំមុខ និងបន្សល់ទុកដោយស្នាមជាំ និងស្នាមម្រាមដៃ បន្ទាប់ពីបដិសេធពីមនុស្សចម្លែកម្នាក់។

កាលពីថ្ងៃច័ន្ទ ទូរទស្សន៍តៃវ៉ាន់ FTV និងបណ្តាញផ្សាយក្នុងស្រុកផ្សេងទៀតបានរាយការណ៍ថា Liu Li-ying ដែលជា YouTuber តៃវ៉ាន់ដែលមានអ្នកជាវ ៤៦០,០០០ ត្រូវបុរសមិនស្គាល់មុខវាយដំនាង បន្ទាប់ពីបដិសេធពួកគេ នៅ Hongdae ដែលជាមជ្ឈមណ្ឌលកម្សាន្តពេលរាត្រីដ៏ពេញនិយមរបស់អ្នកនៅស្រុក Mapo ភាគខាងលិចទីក្រុងសេអ៊ូល ។
នាង Liu Li-ying បានបង្ហោះរូបថតរបួសរបស់នាង នៅលើបណ្ដាញសង្គម Instagram ដោយបង្ហាញពីស្នាមជាំធំៗនៅលើដៃ និងជើង ព្រមទាំងស្នាមកោសនៅលើស្បែកនៅលើបណ្ដាញអ៊ីនធឺណិត បង្កឲ្យមានភាពចម្រូងចម្រាស។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នាងបានសរសេរថា នាងត្រូវគេទះកំផ្លៀង បន្ទាប់ពីបដិសេធការនឹងបុរសម្នាក់ និងការទាមទារឲ្យគាត់ដេកជាមួយគ្នា នៅលើដងផ្លូវនៃ Hongdae ។ នាងក៏បានរិះគន់អាជ្ញាធរមូលដ្ឋានដោយសរសេរថា ប៉ូលិសកូរ៉េពិតជាអសមត្ថភាពណាស់។
មិនតែប៉ុណ្ណោះ របាយការណ៍ដំបូងបាននិយាយថា បុរសដែលវាយដំនាង Liu ហាក់ដូចជាជនជាតិកូរ៉េ ពួកគេត្រូវបានគេបញ្ជាក់ថាជាជនជាតិចិន នេះបើយោងតាមប៉ូលិសប្រចាំតំបន់ Mapo កាលពីថ្ងៃពុធ។ ប៉ូលិសតំបន់ Mapo បានទទួលករណីបុរសជនជាតិចិនម្នាក់ក្នុងវ័យ ២០ ឆ្នាំរបស់គាត់បានរំលោភលើស្ត្រីតៃវ៉ាន់ពីរនាក់ ហើយបានចាប់ផ្តើមការស៊ើបអង្កេតផ្ទៃក្នុង។
ដោយឡែក យោងតាមរបាយការណ៍បានបញ្ចប់ដោយការដកស្រង់សម្តីអ្នកជំនាញដែលបាននិយាយថាការវាយដំតាមដងផ្លូវនៅក្នុងប្រទេសកូរ៉េគឺកម្រណាស់ ប៉ុន្តែសម្រាប់អ្នកធ្វើដំណើរដែលមិនស្គាល់ភាសា ឬវប្បធម៌ក្នុងតំបន់ ការចៀសវាងការសន្ទនាជាមួយមនុស្សចម្លែក និងការរក្សាចម្ងាយគឺមានសារៈសំខាន់សម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រីចិនមួយក្រុមរាំលើកោះ ជេជូ នាំឲ្យរិះគន់ថា កំពុងបំផ្លាញវប្បធម៌កូរ៉េដ៏ផូផង់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


