Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីចិនមួយក្រុមរាំលើកោះ ជេជូ នាំឲ្យរិះគន់ថា កំពុងបំផ្លាញវប្បធម៌កូរ៉េដ៏ផូផង់

បានផុស

នៅ

វីដេអូដែលបង្ហាញពីស្ត្រីមួយក្រុមក្នុងឈុតប្រពៃណីចិនរាំនៅក្បែរប្រាសាទ Dongam នៅ Seongsan Ilchulbong នៅលើកោះជេជូ បានធ្វើឲ្យមានភាពចម្រូងចម្រាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារ ទី​១៦ ខែកញ្ញាឆ្នាំ២០២៥ ។

ស្ត្រី​មួយ​ក្រុម​ក្នុង​ឈុត​ប្រពៃណី​ចិន​រាំ​នៅ​ជិត​ប្រាសាទ Dongam នៅ​កោះជេជូ (រូបភាព៖SCREEN CAPTURE )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយដោយ KJD នៅក្នុងវីដេអូនោះមានចំណងជើងថា «ក្រុមស្រ្តីចិនរាំនៅ Seongsan Ilchulbong» ត្រូវបានបង្ហោះនៅលើវេទិកាអនឡាញមួយ ដោយបង្ហាញអំពី​ស្ត្រី​ជាង​១០​នាក់​ ស្លៀក​ពាក់ឈុត​ qipao ​ជា​សម្លៀក​បំពាក់​ប្រពៃណី​ចិន ​ឈរ​ជា​ពីរ​ជួរអមដោយការ​រាំ​បទ​ភ្លេង​ចិន​នៅចំពោះមុខប្រាសាទ​និងចុង​កំពូល ​ដែល​ចុះ​បញ្ជី​ដោយ​អង្គការ​យូណេស្កូ​នៅផ្ទៃ​ខាង​ក្រោយ។ ក្នុងនោះ មានបុរស​ពីរ​នាក់​កាន់​បដា​ពណ៌​ក្រហម​ដែល​មាន​ពាក្យ​ថា ក្រុម​សិល្បៈ បោះពុម្ព​ជា​អក្សរ​ចិន​បង្ហាញ​ខ្លួន​នៅ​ពី​ក្រោយ​ក្រុមដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ តាមរយៈវីដេអូមួយនោះបានធ្វើឲ្យប្រជាជនកូរ៉េជាច្រើនចេញមកប្រតិកម្មតាមអ៊ីនធឺណិត ដោយអ្នក​បញ្ចេញ​មតិ​មួយ​ចំនួន​បាន​រិះគន់​ការ​សម្តែង​នោះថា ហេតុ​អ្វី​បាន​ជាពួកគេ​ធ្វើ​បែប​នេះ​នៅ​ប្រទេស​ផ្សេង?។ ជាពិសេស គឺការបើកតន្ត្រី​ឮៗនៅ​កន្លែង​ទេសចរណ៍​សំខាន់​មួយ ដែលបង្ហាញឲ្យឃើញថា ពួកគេខ្វះ​សុជីវធម៌ មិនគោរពដល់ម្ចាស់ផ្ទះគេ។

យោងតាមសមាគមទេសចរណ៍ជេជូបានឲ្យដឹងថា ភ្ញៀវទេសចរបរទេសសរុបចំនួន ១.៩ លាននាក់បានមកទស្សនាកោះនេះក្នុងឆ្នាំ ២០២៤ ។ ក្នុងចំណោមពួកគេ ប្រហែល ១.៣ លាននាក់ ឬ ៦៨.៤ ភាគរយគឺជាជនជាតិចិន។

ដោយឡែក ចំពោះ Seongsan Ilchulbong ស្ថិតនៅចុងភាគខាងកើតនៃកោះជេជូ ដែលជាកោណបង្កើតឡើងដោយការផ្ទុះភ្នំភ្លើងនៅក្រោមសមុទ្រប្រហែល ៥ពាន់ឆ្នាំមុន។ វាត្រូវបានគេកំណត់ថាជាតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិរបស់អង្គការយូណេស្កូក្នុងឆ្នាំ ២០០៧៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Park Bom បញ្ចាក់សាថ្មីថា Lee Min Ho ជាគូស្នេហ៍ ខណៈហ្វេនបារម្ភសុខភាពកាន់តែធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម