ព័ត៌មានអន្ដរជាតិ
សាកសពចំណាប់ខ្មាំងថៃម្នាក់ នឹងត្រូវហាម៉ាសប្រគល់ឲ្យវិញ ក្រោមបទឈប់បាញ់ថ្មី
យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ជនជាតិថៃម្នាក់ដែលត្រូវបានគេអះអាងថាបានស្លាប់ក្នុងចំណោមចំណាប់ខ្មាំងចំនួន៤៨នាក់ នឹងត្រូវបានដោះលែង ក្រោមកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Sudthisak Rinthalak អាយុ៤៣ឆ្នាំ ជាកសិករថៃមកពីខេត្ត Nong Khai ភាគឦសានប្រទេសថៃ ។ គាត់បានធ្វើការលើចំការនៅតំបន់ Beeri kibbutz ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ពេលដែលក្រុមហាម៉ាសបានបើកការវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួននៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
អាជ្ញាធរអ៊ីស្រាអែលបានបញ្ជាក់ក្នុងខែឧសភាឆ្នាំ២០២៤ថា Sudthisak ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារ ហើយសាកសពរបស់គាត់ត្រូវបានគេយកទៅកាន់តំបន់ហ្គាហ្សា។
Sudthisak បានធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល តាំងពីឆ្នាំ២០១៧ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងការងារដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឲ្យជនជាតិថៃធ្វើការក្នុងវិស័យកសិកម្មរបស់អ៊ីស្រាអែល។
នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់បច្ចុប្បន្ន ចំណាប់ខ្មាំងចំនួន៤៨នាក់នឹងត្រូវដោះលែង ទោះបីជាពួកគេប្រហែល២៨នាក់ត្រូវគេជឿថាបានស្លាប់នៅក្នុងការជាប់ឃុំក៏ដោយ។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា មន្ត្រីក្នុងតំបន់នៃខេត្ត Nong Khai បានទទួលដំណឹង ប៉ុន្តែមិនអាចបញ្ជាក់បានទេថានៅពេលណាដែលសាកសពនឹងត្រូវធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសថៃ។
ពលករថៃជាង ៣០ ០០០នាក់ ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល មុនពេលសង្រ្គាមឆ្នាំ២០២៣ បានចាប់ផ្តើម ដែលភាគច្រើននៃពួកគេធ្វើការនៅក្នុងសហគមន៍ព្រំដែនដែលស្ថិតនៅក្រោមការវាយប្រហាររបស់ក្រុមហាម៉ាស។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលថៃបានសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើមាតុភូមិនិវត្តន៍អ្នកនៅរស់រានមានជីវិត និងយកសាកសពអ្នកដែលត្រូវបានសម្លាប់៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


