ព័ត៌មានអន្ដរជាតិ
ភ្លើងឆាបឆេះកប៉ាល់ដឹកប្រេងឥណ្ឌូណេស៊ីសម្លាប់មនុស្ស១០នាក់
អគ្គិភ័យបានឆាបឆេះកប៉ាល់ដឹកប្រេង MT Federal II យ៉ាងសន្ធោសន្ធៅ ខណៈពេលដែលវាកំពុងជួសជុលនៅឯកន្លែងផលិតកប៉ាល់មួយកន្លែងនៅលើកោះ Batam ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្ស ១០ នាក់ និង ២១ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ខែតុលា។

អគ្គិភ័យយ៉ាងសន្ធោសន្ធៅនេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺកាលពីថ្ងៃពុធ ដោយចាប់ផ្ដើមពីការមានផ្កាភ្លើងឆាបឆេះនៅខាងក្នុងកន្លែងស្តុករបស់នាវា។ មួយម៉ោងក្រោយមក អ្នកពន្លត់អគ្គីភ័យបានគ្រប់គ្រងអណ្តាតភ្លើងបាន។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះចំនួន៤នាក់ ហើយការស៊ើបអង្កេតកំពុងដំណើរការ ។
អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា កប៉ាល់ដឹកប្រេងឥណ្ឌូណេស៊ីគឺទទេរនៅពេលមានភ្លើងឆេះ។ វាមិនបានដឹកប្រេងទេ ព្រោះប្រេងត្រូវបានដកចេញមុនពេលការងារជួសជុលចាប់ផ្ដើម។
គួរបញ្ជាក់ថានេះជាភ្លើងឆេះដ៏សាហាវលើកទីពីរនៅលើកប៉ាល់តែមួយក្នុងរយៈពេលតិចជាងប្រាំខែ។ ករណីទីមួយបានកើតឡើងកាលពីខែមិថុនា ដោយមានកម្មករ ៤ នាក់បានស្លាប់បន្ទាប់ពីឧស្ម័នដែលនៅសល់នៅខាងក្នុងធុងប្រេងបានឆេះកំឡុងពេលជួសជុល។ បន្ទាប់មក មន្ត្រីសន្តិសុខពីរនាក់ត្រូវបានចោទប្រកាន់ពីបទមិនគោរពច្បាប់សុវត្ថិភាពត្រឹមត្រូវ។៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


