ព័ត៌មានអន្ដរជាតិ
ថៃអះអាងទៀតហើយថា កម្ពុជារំលោភដីរបស់ខ្លួន ចុះហេតុអ្វីមិនព្រមប្តឹងតុលាការអន្តរជាតិ?
ម្តងហើយម្តងទៀត ភាគីថៃនៅតែនិយាយដដែលៗថា ខ្លួនគោរពច្បាប់អន្តរជាតិ ជាពិសេសស្ថានការណ៍តានតឹងចុងក្រោយបំផុតនៅឃុំអូរបីជាន់ ទឹកដីកម្ពុជា ប៉ុន្តែកងទ័ពថៃ បែរជាអះអាងទាំងងើលថា ទីនោះជាទឹកដីរបស់ខ្លួនទៅវិញ។

កាលពីថ្ងៃពុធទី១៥ខែតុលាឆ្នាំ២០២៥ អ្នកនាំពាក្យកងទ័ពថៃ Winthai Suvaree និយាយទាំងមិនខ្មាសមាត់ថា សកម្មភាពរបស់ថៃគឺធ្វើលើទឹកដីខ្លួន ហើយមកចោទថា កងទ័ពកម្ពុជាបង្កឲ្យមានឧបទ្ទវហេតុនៅតាមបណ្តោយព្រំដែនទៅវិញ។
តាមសេចក្តីរាយការណ៍របស់ The Nation, កងទ័ពថៃនិយាយទាំងមិនពិតថា កម្ពុជាព្យាយាមបញ្ជូនជនស៊ីវិលមានទាំងកុមារ ស្ត្រី មនុស្សចាស់ និងព្រះសង្ឃ ដែលមិនមែនជាអ្នករស់នៅក្នុងតំបន់រងផលប៉ះពាល់ពិតប្រាកដ ដើម្បីបង្កើតរូបភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។
លើសពីនេះ ថៃថា ការដាក់ប្រព័ន្ធបំពងសំឡេង គឺស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ថៃ ហើយស្របតាមការអនុវត្តនៅក្នុងប្រទេសដទៃទៀត ដែលជាវិធានការ ការពារទុកជាមុនដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិតដើម្បីកាត់បន្ថយហានិភ័យ ជាពិសេសប្រឆាំងអ្នកបំពានច្បាប់។ ថៃ ថា ឧបករណ៍ទាំងនោះគឺស្ថិតក្នុងដីថៃ ហើយការលុកលុយរបស់កម្ពុជា បង្កជាក្តីបារម្ភជាសាធារណៈ។

ដូច្នេះសុំសួរសំណួរទៅវិញថា បើថៃចោទខ្មែរនៅលើដីថៃ ចុះហេតុអ្វីមិនព្រមប្តឹងទៅអន្តរជាតិ?
ម្យ៉ាងទៀត រឿងចង់ធ្វើរបងព្រំដែនក៏អ៊ីចឹងដែរ! ថៃមានផែនការរួចទៅហើយ ក្នុងការសង់របងនៅតាមព្រំដែនដែលមានជម្លោះ ដោយសំអាងលើផែនទីគូសជាឯកតោភាគី ទាំងដែលទីនោះគឺជាដីខ្មែរសោះ។
ថៃមិនអាចសង់របងបានទេ ព្រោះនៅព្រំដែនគឺជាកន្លែងមានជម្លោះ ដូច្នេះមានតែការឡើងតុលាការអន្តរជាតិប៉ុណ្ណោះ ទើបអាចកំណត់ដាច់ស្រេចថាតើទីណាជាដីថៃ ទីណាជាដីខ្មែរ។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានៅត្រង់ថា ហេតុអ្វីថៃមិនហ៊ានឡើងតុលាការ តើថៃខ្លាចអ្វី? ឬក៏ដូចពាក្យខ្មែរដែលតែងនិយាយថា មានតែចោរប៉ុណ្ណោះដែលខ្លាចច្បាប់ ឬក៏ថៃជាចោរមែន?
ដូច្នេះ ដើម្បីបង្ហាញភាពស្អាតស្អំនិងដើម្បីបង្ហាញអន្តរជាតិថា ការអះអាងរបស់ថៃជាការពិតឬមិនពិត ថៃត្រូវតែឡើងតុលាការអន្តរជាតិ ខណៈកម្ពុជា ស្វាគមន៍ជានិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


