ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភាថៃ Angkhana សុំឲ្យប៉ូលិសជួយ ព្រោះជីវិតកំពុងស្ថិតក្នុងគ្រោះថ្នាក់
គ្រាន់តែនិយាយការពិតអំពីជម្លោះព្រំដែនកម្ពុជា-ថៃ សមាជិកព្រឹទ្ធសភាថៃ Angkhana Neelapaijit ត្រូវគេគំរាមសម្លាប់និងការវាយប្រហារយ៉ាងចាស់ដៃលើបណ្តាញសង្គម ដល់ថ្នាក់ឥឡូវលោកស្រីត្រូវបង្ខំចិត្តស្នើសុំឲ្យមានការជួយការពារពីប៉ូលិស ព្រោះជីវិតរបស់ខ្លួនកំពុងស្ថិតក្នុងគ្រោះថ្នាក់។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអាទិត្យទី១៩ខែតុលាឆ្នាំ២០២៥ លោកស្រីបានដាក់លិខិតទៅកាន់មេប៉ូលិសជាតិ Kittharath Punpetch ដោយជំរុញឲ្យមានការអនុវត្តកវិធានការការពារផ្លូវច្បាប់សម្រាប់អ្នកការពារសិទ្ធិមនុស្ស និងក្រុមគ្រួសាររបស់ពួកគេ។
លោកស្រីសរសេរថា៖ «ខ្ញុំគ្រាន់តែអនុវត្តសិទ្ធិរបស់ខ្ញុំក្នុងការចោទសួរអំពីគោលនយោបាយរបស់រដ្ឋាភិបាលប៉ុណ្ណោះ ប៉ុន្តែខ្ញុំបែរជាត្រូវគេចាត់ទុកជាមនុស្សមិនស្មោះត្រង់នឹងជាតិទៅវិញ។ យើងអាចមានទស្សនៈខុសគ្នាដោយគ្មានភាពភ័យខ្លាច។ ស្ថានការណ៍នេះ ហួសពីបញ្ហាសេរីភាពនៃការនិយាយហើយ។ដូច្នេះ ឥឡូវខ្ញុំបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំ»។
ទន្ទឹមនោះដែរ លោកស្រីបានជំរុញដល់រដ្ឋាភិបាល ឲ្យអប់រំសាធារណជនឲ្យយល់អំពីសារៈសំខាន់នៃ សិទ្ធិនិងសេចក្តីថ្លៃថ្នូរផង ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះថៃនៅលើឆាកអន្តរជាតិ។

យ៉ាងណាមិនមែនតែលោកស្រីទេ សូម្បីអ្នកជំនាញសិទ្ធិមនុស្សម្នាក់ទៀតឈ្មោះ Sunai Phasuk ក៏រងការគំរាមកំហែងដូចគ្នា ដោយសារតែហ៊ាននិយាយពាក្យពិតពាក់ព័ន្ធជម្លោះព្រំដែន។
ការគំរាមកំហែងដល់អាយុជីវិតរបស់អ្នកទាំងពីរ ជំរុញឲ្យអង្គការសិទ្ធិមនុស្សចំនួន១៩ ប្រកូកប្រកាសឲ្យប្រទេសថៃ ត្រូវមានការគោរពចំពោះសេរីភាពនៃការបញ្ចេញមតិ។
សូមជម្រាបជាថ្មី លោកស្រី Angkhana ត្រូវគេគំរាមសម្លាប់និងការវាយប្រហារយ៉ាងខ្លាំងតាមបណ្តាញអ៊ីនធឺណិត ក្រោយ ហ៊ានចេញមុខនិយាយការពិតថា រដ្ឋាភិបាលទីក្រុងបាងកក កំពុងរំលោភសិទ្ធិមនុស្សជុំវិញករណី Kan Jom Phalang ដឹកនាំការចាក់សំឡេងខ្មោចបន្លាចពលរដ្ឋខ្មែរ និងការទទួលស្គាល់ថា ថៃជាអ្នកវាយប្រហារកម្ពុជាមុន ថែមទាំងប្រើយន្តហោះចម្បាំង F-16 ទៀតផង។

ជុំវិញរឿងនេះ សូម្បីអ្នករាយការណ៍ពិសេស UN លោកស្រី Mary Lawler ក៏ចេញសេចក្តីថ្លែងការណ៍ថា «ខ្ញុំព្រួយចិត្តណាស់ ចំពោះរបាយការណ៍អំពីការគំរាមសម្លាប់និងការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងលោកស្រី Angkana Neelapaijit ដែលជាសមាជិកព្រឹទ្ធសភា, ជាអតីតស្នងការសិទ្ធិមនុស្សជាតិ និងជាសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការការពារសេចក្តីពិត យុត្តិធម៌និងសេចក្តីថ្លៃថ្នូររបស់មនុស្ស គឺមិនមែនជាបទឧក្រិដ្ឋទេ។ លោកស្រីត្រូវតែទទួលបានការការពារ មិនមែនការថ្កោលទោសឡើយ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនមែនតែឯង! សូម្បីសមាជិកគ្រួសាររបស់លោកស្រី Angkana ក៏ត្រូវគេគំរាមដែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


