Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ចោទកូរ៉េខាងជើងថា បញ្ចេញទឹកពីទំនប់ មិនខ្វល់សុវត្ថិភាព​អ្នកស្រុកតាមព្រំដែន

បានផុស

នៅ

ក្រុមមន្ត្រីប្រចាំប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យទី១៩ ខែតុលាបាននិយាយថា ប្រទេសកូរ៉េខាងជើងបញ្ចេញទឹកចេញពីទំនប់នៅភាគខាងជើងនៃព្រំដែនអន្តរកូរ៉េជាថ្មីម្តងទៀត ដោយមិនបានផ្តល់ការជូនដំណឹងជាមុនដល់ទីក្រុងសេអ៊ូល។ ការ​បញ្ចេញ​ទឹក​នេះដែរ បាន​គំរាម​កំហែង​ដល់​សុវត្ថិភាព​អ្នក​ស្រុក​ដែលរស់នៅ​តាម​តំបន់​ព្រំដែន។

រូបភាព៖ Yonhap
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងអាកាសធាតុ ថាមពល និងបរិស្ថាន បានបញ្ចេញនូវរូបភាពពីផ្កាយរណបបង្ហាញឲ្យឃើញពីកូរ៉េជើងហាក់ដូចជាបានបញ្ចេញទឹកចេញពីទំនប់ Hwanggang ដែលស្ថិតនៅផ្នែកខាងលើនៃទន្លេ Imjin នៅម៉ោងប្រហែល៣រសៀល។

ភាគខាងជើងត្រូវគេសន្មត់ថា បានបញ្ចេញទឹកដើម្បីគ្រប់គ្រងកម្រិតទឹកនៃទំនប់ព្រំដែន ខណៈដែលតំបន់នេះបានទទួលទឹកភ្លៀងចាប់តាំងពីថ្ងៃទី ១០ ខែតុលា រួមទាំងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។

យោងតាមការិយាល័យគ្រប់គ្រងទឹកជំនន់ទន្លេ Han បានឲ្យដឹងថា កម្រិតទឹកនៃស្ពាន Pilseung របស់ប្រទេសកូរ៉េខាងត្បូង ដែលមានទីតាំងនៅភាគខាងជើងនៃទន្លេ Imjin បានឡើងលើសពី ១ ម៉ែត្រ (៣.៣ ហ្វីត) នៅមុនថ្ងៃនោះ។ កម្ពស់ទឹក ១ម៉ែត្រ ទាមទារឲ្យមានការជម្លៀសអ្នកទេសចរនៅតំបន់ទន្លេ។

យ៉ាងណាមិញ កាលពីឆ្នាំ ២០០៩ កូរ៉េខាងជើងបានយល់ព្រមផ្តល់ការជូនដំណឹងជាមុន មុនពេលបង្ហូរទឹកចេញពីទំនប់ Hwanggang ហើយបានផ្ញើការជូនដំណឹងបែបនេះជាបន្តបន្ទាប់នៅក្នុងឆ្នាំ ២០១០ និង ២០១៣ ក្រោមក ក៏លែងចេញផ្សាយឬជូនជាការប្រកាសណាមួយចាប់តាំងពីពេលនោះមក៕

រូបភាព៖ AA

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ចិនចោទអាមេរិកថា នៅពីក្រោយការវាយ​ប្រហារ​តាម​អ៊ីនធឺណិត​ លើ​មជ្ឈមណ្ឌល​​ជាតិខ្លួន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម