ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ចាក់ថា ការធ្វើតេស្តនុយក្លេអ៊ែរ មិនឈានដល់ការបំផ្ទុះគ្រាប់ទេ
រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Chris Wright បាននិយាយកាលពីថ្ងៃអាទិត្យទី២វិច្ឆិកា ថា ការសាកល្បងអាវុធដែលបញ្ជាដោយប្រធានាធិបតី ដូណាល់ ត្រាំ នឹងមិនពាក់ព័ន្ធការផ្ទុះនុយក្លេអ៊ែរទេ ប៉ុន្តែជាផ្នែកផ្សេងទៀតនៃអាវុធនុយក្លេអ៊ែរ ដើម្បីធានាថាពួកវាដំណើរការបានយ៉ាងត្រឹមត្រូវ។

ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងថាមពលបានកើតឡើង បន្ទាប់ពីប្រធានាធិបតីបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីសប្តាហ៍មុនថា លោកស្នើសុំឲ្យយោធាសហរដ្ឋអាមេរិកបន្តការសាកល្បងនុយក្លេអ៊ែរ លើមូលដ្ឋានស្មើភាពគ្នា ជាមួយប្រទេសដទៃទៀត ដែលបង្កើនការភ័យខ្លាចនៃការវិលត្រឡប់ទៅរកថ្ងៃដ៏អាក្រក់បំផុតនៃសង្គ្រាមត្រជាក់។
លោក Wright បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅក្នុងកម្មវិធី «The Sunday Briefing» របស់ Fox News ថា «ខ្ញុំគិតថាការធ្វើតេស្តដែលយើងកំពុងនិយាយអំពីពេលនេះ គឺជាការធ្វើតេស្តប្រព័ន្ធ ដែលទាំងនេះមិនមែនជាការផ្ទុះនុយក្លេអ៊ែរទេ ពោលគឺជាអ្វីដែលយើងហៅថា ការផ្ទុះមិនសំខាន់»។
យ៉ាងណាមិញ នៅក្នុងនាមជាប្រធានទីភ្នាក់ងារទទួលខុសត្រូវចំពោះការធ្វើតេស្ត លោក Wright បាននិយាយថា ការធ្វើតេស្តដែលបានគ្រោងទុកនឹងរួមបញ្ចូល សមាសធាតុផ្សេងទៀតទាំងអស់នៃអាវុធនុយក្លេអ៊ែរ ដើម្បីធានាថាពួកគេបង្កើតលទ្ធផល និងលក្ខខណ្ឌត្រឹមត្រូវសម្រាប់ការផ្ទុះនុយក្លេអ៊ែរ។ ជាពិសេស ទាំងនេះគ្រាន់តែជាការអភិវឌ្ឍប្រព័ន្ធទំនើបៗ ដើម្បីឲ្យអាវុធនុយក្លេអ៊ែរជំនួសរបស់យើង កាន់តែប្រសើរជាងអាវុធពីមុនតែប៉ុណ្ណោះ»។
ទោះជាយ៉ាងនេះក្ដី ភាពមិនប្រាកដប្រជាអំពីចេតនារបស់លោក ត្រាំ បានចាប់ផ្តើមប៉ុន្មាននាទីមុនពេលកិច្ចប្រជុំដ៏សំខាន់មួយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី ៣០ ខែតុលា (ម៉ោងក្នុងស្រុក)។
នៅពេលនោះ លោកហាក់ដូចជាបានបង្កប់ន័យពីការរៀបចំដើម្បីបញ្ចប់ការហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍ នៅលើវេទិកាបណ្តាញសង្គម Truth Social។ ក្រោយវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ត្រាំបានចៀសវាងការបញ្ជាក់ថា តើលោកពិតជាចង់បន្តការផ្ទុះនុយក្លេអ៊ែរ ឬគ្រាន់តែសាកល្បងការបាញ់បង្ហោះដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលកើតឡើងញឹកញាប់ជាង។ គ្រានោះលោកបានបញ្ចាក់ពីលើយន្តហោះ Air Force One ដោយសំឡេងខ្លាំងៗថា «អ្នកនឹងដឹងឆាប់ៗនេះ»។
កន្លងមក យោធាសហរដ្ឋអាមេរិកតែងតែសាកល្បងមីស៊ីលដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនបានធ្វើការផ្ទុះនុយក្លេអ៊ែរណាមួយឡើយ ចាប់តាំងពីឆ្នាំ ១៩៩២។ ការហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរដ៏ទូលំទូលាយ (CTBT) ដែលអាមេរិកបានចុះហត្ថលេខា ក៏មិនទាន់បានផ្តល់សច្ចាប័ននៅឡើយ ហើយវានៅតែជាកម្មវត្ថុនៃប្រទេសទាំងអស់ដែលមានអាវុធនុយក្លេអ៊ែរ។
ដោយឡែក ប្រទេសតែមួយគត់ដែលបានធ្វើតេស្តនុយក្លេអ៊ែរជាប្រចាំក្នុងរយៈពេល២៥ឆ្នាំកន្លងកគឺកូរ៉េខាងជើង ហើយការធ្វើតេស្តផ្ទុះចុងក្រោយរបស់ខ្លួនគឺនៅក្នុងខែកញ្ញា ឆ្នាំ ២០១៧៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
UN ព្រមានផលវិបាកដល់ពិភពលោក បើត្រាំសាកល្បងអាវុធនុយក្លេអ៊ែរពិតមែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


