ព័ត៌មានអន្ដរជាតិ
UN ព្រមានផលវិបាកដល់ពិភពលោក បើត្រាំសាកល្បងអាវុធនុយក្លេអ៊ែរពិតមែន
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី ៣០ ខែតុលា បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរអំពីហានិភ័យនៃការកើនឡើងចំពោះអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យរដ្ឋាភិបាលបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ក្រោយផ្អាកអស់រយៈពេលជាង ៣៣ ឆ្នាំមុន។

តាមការចុះផ្សាយពី Bloomberg អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បានសង្កត់ធ្ងន់ថា ការធ្វើតេស្តដែលអាចប្រើសម្រាប់សាកល្បងបានមិនត្រូវបានអនុញ្ញាតឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ យើងមិនត្រូវភ្លេចរឿងរ៉ាវដ៏សោកសៅនៃករណីសាកល្បងអាវុធនុយក្លេអ៊ែរជាង ២,០០០ករណី ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះទេ។
លោក Farhan Haq បានពាំនាំពាក្យសម្ដីពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដោយជឿជាក់ថា ការចាប់ផ្តើមសាកល្បងឡើងវិញរបស់អាមេរិកក្នុងទ្រង់ទ្រាយណាមួយ នោះនឹងក្លាយជាជំហានថយក្រោយយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធមហាប្រល័យ និងគំរាមកំហែងដល់ការរីកចម្រើនផ្នែកការទូតសកលក្នុងការគ្រប់គ្រងអាវុធ។
ទោះជាយ៉ាងណា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រធានាធិបតីត្រាំបាននិយាយថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមការសាកល្បងអាវុធនុយក្លេអ៊ែរលើមូលដ្ឋានស្មើគ្នាជាមួយគូប្រជែងរបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ថា តើការសាកល្បងប្រភេទណាដែលលោកកំពុងសំដៅទៅលើនោះទេ។ លោកបានសរសេរប៉ុន្មានម៉ោងមុនពេលជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅប្រទេសកូរ៉េខាងត្បូងថា ដំណើរការនេះនឹងចាប់ផ្តើមភ្លាមៗ។
ការប្រកាសនេះបានលើកឡើងនូវសំណួរមួយចំនួនភ្លាមៗអំពីគោលដៅពិតរបស់ទីក្រុងវ៉ាស៊ីនតោន។ អ្នកជំនាញនិយាយថា ប្រសិនបើលោកត្រាំគ្រាន់តែបញ្ជាឲ្យធ្វើតេស្តអាវុធជាមួយម៉ាស៊ីននុយក្លេអ៊ែរ ឬមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ផលវិបាកនឹងខុសគ្នាឆ្ងាយពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរដោយផ្ទាល់។
យ៉ាងណាមិញ រុស្ស៊ី និងចិនមិនទាន់កំពុងធ្វើការផ្ទុះនុយក្លេអ៊ែរនៅឡើយទេ ប៉ុន្តែទីក្រុងមូស្គូទើបតែបានប្រកាសពីការសាកល្បងយន្តហោះគ្មានមនុស្សបើកក្រោមទឹក ដើរដោយថាមពលនុយក្លេអ៊ែរ និងមីស៊ីលបញ្ជាដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។
ដោយឡែក យោងតាមលោក Daryl G. Kimball នាយកប្រតិបត្តិនៃសមាគមត្រួតពិនិត្យអាវុធសហរដ្ឋអាមេរិកបានបញ្ចាក់ថា ការបន្តការសាកល្បងពេញលេញនឹងចំណាយពេលច្រើនឆ្នាំ ហើយក៏ចំណាយប្រាក់រាប់រយលានដុល្លារដែរ។ សូម្បីតែការសាកល្បងទ្រង់ទ្រាយតូចក៏ដោយ ប្រសិនបើវាបំបែកកម្រិតប្រតិកម្មខ្សែសង្វាក់ដោយខ្លួនឯង អាចរំលោភលើការហាមឃាត់ការសាកល្បងនុយក្លេអ៊ែរដ៏ទូលំទូលាយឆ្នាំ ១៩៩៦ (CTBT) ដែលមិនទាន់ត្រូវបានផ្តល់សច្ចាប័នដោយសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែត្រូវបានចាត់ទុកថាជាមូលដ្ឋានសម្រាប់សណ្តាប់ធ្នាប់នុយក្លេអ៊ែរទំនើប។
លោក Kimball បានព្រមានទៀតថា ប្រសិនបើអាមេរិកបន្តការសាកល្បងនុយក្លេអ៊ែរ រុស្ស៊ី ចិន និងសូម្បីតែកូរ៉េខាងជើងក៏អាចធ្វើដូចគ្នាដែរ។ ដូច្នេះអាចនិយាយបានថា អត្ថប្រយោជន៍គឺស្ទើរតែសូន្យ ខណៈពេលដែលហានិភ័យដល់ពិភពលោក ពោលគឺមានទំហំធំធេង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
Breaking News! អាមេរិកនឹងសាកល្បងអាវុធនុយក្លេអ៊ែរភ្លាមៗឡើងវិញ ក្រោយផ្អាកអស់៣ទសវត្សរ៍
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


