ព័ត៌មានអន្ដរជាតិ
UN ដកទណ្ឌកម្មលើប្រធានាធិបតីស៊ីរី មុនពេលដំណើរទស្សនកិច្ចនៅសេតវិមាន
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចដែលគាំទ្រដោយសហរដ្ឋអាមេរិក ដកទណ្ឌកម្មលើប្រធានាធិបតីស៊ីរី Ahmed al-Sharaa ដោយជម្រះផ្លូវសម្រាប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៧ខែវិច្ឆិកាឆ្នាំ២០២៥។

លោក Sharaa ដែលបានដឹកនាំការវាយលុករបស់ពួកឧទ្ទាមហើយបានបណ្តេញលោក Bashar al-Assad ក្នុងខែធ្នូឆ្នាំ២០២៤ និងបានបញ្ចប់សង្រ្គាមស៊ីវិលរយៈពេល១៣ឆ្នាំនោះ គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាននាថ្ងៃចន្ទក្រោយ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បាននិយាយថា ការបោះឆ្នោតនេះបានបញ្ជូន«សញ្ញានយោបាយដ៏រឹងមាំ» ដោយទទួលស្គាល់ថា ប្រទេសស៊ីរីបានឈានចូល«សករាជថ្មី» ចាប់តាំងពីការដួលរលំរបស់លោក Assad។
សេចក្តីសម្រេចចិត្តនេះ ក៏បានដកទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើរដ្ឋមន្ត្រីមហាផ្ទៃស៊ីរីលោក Anas Khattab ផងដែរ។
លោក Sharaa អតីតមេដឹកនាំ Hayat Tahrir al-Sham (HTS) ធ្លាប់មានទំនាក់ទំនងជាមួយក្រុម al-Qaeda ហើយស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិអស់ជាច្រើនឆ្នាំ។ សហរដ្ឋអាមេរិកបានលុបឈ្មោះ Hayat Tahrir al-Sham ជាអង្គការភេរវករបរទេសកាលពីខែកក្កដា ដោយលើកឡើងពីកំណែទម្រង់របស់ក្រុមក្រោមការដឹកនាំរបស់លោក Sharaa។
រដ្ឋមន្ត្រីការបរទេសស៊ីរីបានស្វាគមន៍ការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដោយនិយាយថា ទីក្រុងដាម៉ាស«សម្តែងការដឹងគុណចំពោះសហរដ្ឋអាមេរិក និងប្រទេសជាមិត្តចំពោះការគាំទ្ររបស់ពួកគេចំពោះស៊ីរី និងប្រជាជនរបស់ខ្លួន»។
ប្រធានាធិបតីត្រាំ បានសរសើរការដឹកនាំរបស់លោក Sharaa ដោយលើកឡើងថា ប្រធានាធិបតីស៊ីរីបានធ្វើ«ដំណើរឆ្ពោះទៅរកសន្តិភាព»។
អ្នកទាំងពីរបានជួបគ្នាចុងក្រោយនៅក្នុងខែឧសភា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់ទីក្រុងរីយ៉ាដ ហើយលោក Sharaa ក៏បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ដោយក្លាយជាមេដឹកនាំស៊ីរីដំបូងគេដែលធ្វើដូច្នេះក្នុងរយៈពេលជិត៦ទសវត្សរ៍។
នៅក្នុងសុន្ទរកថានោះ លោក Sharaa បានប្រកាសថា ស៊ីរីកំពុង«ដណ្តើមយកទីតាំងត្រឹមត្រូវរបស់ខ្លួនឡើងវិញ ក្នុងចំណោមប្រជាជាតិនានានៃពិភពលោក» ហើយបានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនហ្គាហ្សា៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


