Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ប្រកាសថា ណាតូនឹងចល័តទ័ព​៨០ម៉ឺននាក់ ទៅព្រំដែន​រុស្ស៊ី ពេលផ្ទុះសង្គ្រាម

បានផុស

នៅ

មេទ័ពអាល្លឺម៉ង់ Alexander Sollfrank បានប្រកាសក្តែងៗថា ទីក្រុងបែរឡាំងត្រៀមរួចរាល់អស់ហើយសម្រាប់ច្បាំងជាមួយទីក្រុងមូស្គូ ហើយនឹងរួមដៃជាមួយណាតូ បញ្ជូនទ័ព ៨០០ ០០០នាក់ទៅព្រំដែនរុស្ស៊ីតែម្តង បើសង្គ្រាមផ្ទុះឡើង។

លោក Alexander Sollfrank (រូបថត៖ Global Look Press)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Sollfrank, ការដាក់ពង្រាយនេះ គឺស្ថិតក្រោម ផែនការប្រតិបត្តិការអាល្លឺម៉ង់ «Operations Plan Germany» ដែលបង្ហាញកាលពីឆ្នាំមុន។

សារព័ត៌មាន RT ផ្សាយកាលពីថ្ងៃសៅរ៍ទី៨ខែវិច្ឆិកាឆ្នាំ២០២៥ថា វាគឺជាផែនការឆ្លើយតបរបស់ទីក្រុងប៊ែរឡាំង ពេលណាតូប្រើមាត្រា៥ ក្នុងករណីប្រឈមមុខជាមួយទីក្រុងមូស្គូ។ ក្នុងផែនការនោះផងដែរ ​ប្រទេស​អាល្លឺម៉ង់នឹងត្រូវប្រែក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ភស្តុភារ​ដ៏​សំខាន់ សម្រាប់​ការចល័ត​ទ័ព​រាប់សែន​នាក់និងយុទ្ធោបករណ៍​ផ្សេងៗ​មកពី​ប្រទេស​ណាតូ​នានា ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី។

ទ័ពណាតូ (រូបថត៖ Reuters)

លោក Sollfrank ដែលជាប្រធានបញ្ជាការដ្ឋានប្រតិបត្តិការរួមអាល្លឺម៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា ផែនការនេះទំនងអនុវត្តមុនពេលកំណត់ តាមការជាក់ស្តែង។

រឿងនេះធ្វើឲ្យគេនឹកឃើញដល់ការព្រមានរបស់មេទ័ពអាល្លឺម៉ង់ម្នាក់ទៀតគឺលោក Carsten Breuer ដែលអះអាងថា រុស្ស៊ី អាចវាយណាតូ ក្នុងរយៈពេល៤ឆ្នាំខាងមុខ។

លោកនិយាយថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើក្នុងការវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិក ត្រឹមឆ្នាំ២០២៩ឬអាចមុននេះក៏ថាបាន។ ដូច្នេះសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យមែនទែន សម្រាប់ការវាយប្រហារគ្រប់ទម្រង់៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម