ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាអាមេរិក រកឃើញច្រកចេញបញ្ចប់ការបិទរដ្ឋាភិបាល ដូណាល់ ត្រាំ
នៅទីបំផុត ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអាទិត្យទី៩ វិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវព្រឹកថ្ងៃចន្ទ (ម៉ោងនៅកម្ពុជា) បានបោះឆ្នោតដោយជោគជ័យលើកិច្ចព្រមព្រៀងមួយ ដែលនឹងដំណើរការឆ្ពោះទៅកំណត់វិធានការក្នុងគោលបំណងបើករដ្ឋាភិបាលសហព័ន្ធឡើងវិញ និងបញ្ចប់ការបិទរដ្ឋាភិបាលសហព័ន្ធអាមេរិករយៈពេល៤០ថ្ងៃ ដែលបានរារាំងបុគ្គលិករដ្ឋសហព័ន្ធ ពន្យារពេលការផ្តល់ជំនួយអាហារ និងការធ្វើដំណើរតាមផ្លូវអាកាស។

នៅក្នុងកិច្ចព្រមព្រៀងនោះដែលទទួលបានការយល់ព្រមដោយជោគជ័យនោះ សមាជិកព្រឹទ្ធសភាបានធ្វើវិសោធនកម្មច្បាប់អនុម័តដោយសភា ដែលនឹងត្រូវធ្វើវិសោធនកម្ម ដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ថ្ងៃទី៣០ខែមករា និងរួមបញ្ចូលកញ្ចប់នៃច្បាប់ចំណាយពេញ៣ឆ្នាំតែម្តងសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលរងសម្ពាធពីតគណបក្សប្រជាធិបតេយ្យ ដោយសារតែការលុបចោលកញ្ចប់សុខភាព។
បន្ទាប់ពីព្រឹទ្ធសភាបានអនុម័តច្បាប់នេះ កញ្ចប់ចំណាយថវិការដ្ឋនេះនៅតែត្រូវអនុម័តដោយសភាតំណាងរាស្រ្ត ហើយបញ្ជូនទៅប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការចុះហត្ថលេខា ដែលជាដំណើរការដែលអាចចំណាយពេលច្រើនថ្ងៃបន្ថែមទៀត។
យោងការផ្សាយរបស់រ៉យទ័រដែលបានដកស្រង់ពីអ្នកចរចា នៅក្រោមកិច្ចព្រមព្រៀងមួយដែលបានធ្វើឡើងជាមួយនឹងសមាជិកគណបក្សប្រជាធិបតេយ្យមួយក្រុមតូចដែលបានបដិសេធការដឹកនាំរបស់គណបក្សរបស់ពួកគេ គណបក្សសាធារណរដ្ឋបានយល់ព្រមបោះឆ្នោតនៅក្នុងខែធ្នូខាងមុខ លើការបន្តការឧបត្ថម្ភធនក្រោមច្បាប់ថែទាំដែលមានតំលៃសមរម្យ។
ការឧបត្ថម្ភធនរបស់រដ្ឋសហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលជួយប្រជាជនអាមេរិកដែលមានចំណូលទាបចំណាយលើការធានារ៉ាប់រងសុខភាពឯកជន ហើយនឹងត្រូវផុតកំណត់នៅចុងឆ្នាំនេះ គឺជាអាទិភាពរបស់គណបក្សប្រជាធិបតេយ្យក្នុងអំឡុងពេលប្រយុទ្ធតតាំងជាមួយប្រធានាធិបតីដូណាល់ ត្រាំ សម្រាប់ការផ្តល់មូលនិធិ។
ការបោះឆ្នោតដើម្បីជំរុញសេចក្តីព្រាងច្បាប់នេះ បានអនុម័តដោយសំឡេងស្មើត្រឹមដែលកំណត់ដោយរដ្ឋធម្មនុញ្ញក្នុងព្រឹទ្ធសភា គឺ ៦០-៤០ ដែលជាចំនួនអប្បបរមាដែលត្រូវការដើម្បីសម្រេចជាបានការនៅក្នុងព្រឹទ្ធសភា៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


