ព័ត៌មានអន្ដរជាតិ
លោក អាន់វ៉ា ពិភាក្សាជាមួយលោក ត្រាំ អំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ២០២៥ អាន់វ៉ា អ៊ីប្រាហ៊ីម បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយលោកបានស្វាគមន៍តួនាទីដ៏សកម្មរបស់មហាអំណាចផុតលេខ ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការផ្សាយរបស់ Bernama កាលពីថ្ងៃសុក្រទី១៤ខែវិច្ឆិកាឆ្នាំ២០២៥។

ជាមួយក្តីសង្ឃឹមថាកម្ពុជា-ថៃ នឹងឈានដល់ដំណោះស្រាយយូរអង្វែងលើបញ្ហាព្រំដែន លោកអាន់វ៉ាបានបង្ហោះលើទំព័រ Facebook ថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានដកកងទ័ពចេញពីព្រំដែនហើយ ស្របតាមវិធីសាស្រ្តដែលបានឯកភាពគ្នាក្រោមក្របខណ្ឌកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ ដូច្នេះខ្ញុំសូមស្វាគមន៍ចំពោះតួនាទីយ៉ាងសកម្មរបស់លោកប្រធានាធិបតី ត្រាំ ដែលក៏បានទាក់ទងទៅនាយករដ្ឋមន្ត្រីកម្ពុជានិងថៃផងដែរ ដើម្បីធានាថា រាល់ការខ្វែងគំនិតគ្នាគឺត្រូវបានដោះស្រាយដោយរបៀបរៀបរយ ដើម្បីធានាបាននូវស្ថិរភាពនិងភាពសុខដុមរមនាក្នុងតំបន់»។
ទន្ទឹមនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបង្ហោះសារលើបណ្តាញសង្គមផងដែរ ដោយសរសេរថា៖ «នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី ត្រាំ ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន»។

សម្តេចបន្តថា៖ «ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឲ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សម្ដេចធិបតីប្រាប់លោក អាន់វ៉ា ពីជំហរកម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


