ព័ត៌មានជាតិ
សម្ដេចធិបតីប្រាប់លោក អាន់វ៉ា ពីជំហរកម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៅកាន់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា ពីជំហររបស់កម្ពុជាដែលនៅបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមកិច្ចព្រមព្រៀងសន្តិភាពដែលប្រទេសទាំងពីរបានឯកភាពគ្នា។

សម្ដេចធិបតីគូសបញ្ជាក់នេះក្នុងជំនួបសន្ទនាតាមប្រព័ន្ធទូរសព្ទជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នារសៀលថ្ងៃនេះ ដែលជំនួបសន្ទនានេះ គឺបានពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃដោយសន្តិវិធី បន្ទាប់ពីតាមតំបន់ព្រំដែនកម្ពុជា-ថៃ ហាក់មានភាពតានតឹងបានកើតឡើងជាថ្មីម្ដងទៀត។

សំណេរលើបណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា ដែលបានបន្តដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងភាគីកម្ពុជា និងភាគីថៃ។
សម្រាប់កម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានបន្តអះអាងជាថ្មីថា «កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ»។

គួររំលឹកថា ពីទីក្រុងគូឡាឡាំពួ កម្ពុជា និងថៃ បានឈានដល់ការចុះហត្ថលេខាជាផ្លូវការដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរលើសេចក្ដីថ្លែងការណ៍រួម ដែលជាកិច្ចព្រមព្រៀងសន្តិភាពមួយក្នុងដំណោះស្រាយបញ្ហាជម្លោះព្រំដែន ដែលកិច្ចព្រមព្រៀងសន្តិភាពនេះ បានធ្វើឡើងចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានប្ដូរវេន ជាសាក្សី។ ប៉ុន្តែប្រមាណជាងពីរសប្ដាហ៍បន្ទាប់ពីការចុះហត្ថលេខា ភាគីថៃបានប្រកាសផ្អាកការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពនេះ រហូតយោធាថៃបានបើកការបាញ់ប្រហារមួយកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា មកលើប្រជាពលរដ្ឋកម្ពុជា ដែលបានបង្កឱ្យពលរដ្ឋស្លាប់ និងរងរបួស។

ចំពោះសកម្មភាពបាញ់ប្រហាររបស់យោធាថៃលើពលរដ្ឋស៊ីវិលនោះ កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមតាមដាន និងធ្វើសកម្មភាពដោយសច្ចធម៌ ដើម្បីផ្តល់យុត្តិធម៌ដល់កម្ពុជា ជាភាគីរងគ្រោះ និងលើកតម្កើងតម្លៃសន្តិភាព ហើយជាពិសេសនោះ គឺជំរុញឱ្យភាគីថៃវិលមកគោរពឱ្យបានខ្ជាប់ខ្ជួនតាមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីនាំមកនូវការផ្សះផ្សារ និងការដោះស្រាយបញ្ហាឈរលើគោលការណ៍សន្តិវិធី និងច្បាប់អន្តរជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


