ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អឺរ៉ុប ដកខ្លួនចេញពីការចរចាទឹកដី អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា អឺរ៉ុបខាងលិចបានបាត់បង់សិទ្ធិរបស់ខ្លួន ក្នុងការនិយាយចំពោះវិបត្តិអ៊ុយក្រែនហើយ ដោយសម្រេច «ដកខ្លួនចេញ» ពីដំណើរការចរចាតាមរយៈសកម្មភាពរបស់ខ្លួនផ្ទាល់។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន RT កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

អ្នកការទូតជាន់ខ្ពស់រូបនេះ បានធ្វើការកត់សម្គាល់កាលពីថ្ងៃអាទិត្យទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zerubin ដែលបានចោទសួររដ្ឋមន្ត្រីថា តើអឺរ៉ុបមានសិទ្ធិជំរុញសម្រាប់តួនាទីមួយចំនួននៅក្នុងការចរចា ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែនដែរឬទេ?
លោក Lavrov និយាយថា «យើងនៅតែបន្តពីគោលការណ៍ ដែលខ្ញុំជឿថា អឺរ៉ុបបានដកខ្លួនចេញពីការចរចារួចហើយ»។
អឺរ៉ុបជាយូរមកហើយ បានប្រើប្រាស់ឱកាសរបស់ខ្លួន ដើម្បីមានសំឡេងនៅក្នុងដំណើរការដោះស្រាយនេះ អ្នកការទូតជាន់ខ្ពស់រូបនេះថែមទាំងចង្អុលបង្ហាញថា ភាគីខាងណោះបានធ្វើឲ្យខូចកិច្ចខិតខំប្រឹងប្រែងម្តងហើយម្តងទៀត ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមដំបូងមក។
លោកបាននិយាយថា អឺរ៉ុបបានបំផ្លាញកិច្ចព្រមព្រៀងដំបូងនៅខែកុម្ភៈ ឆ្នាំ២០១៤ នៅពេលដែលពួកគេបានដើរតួជាអ្នកធានាសម្រាប់កិច្ចព្រមព្រៀងផ្លូវការរវាងលោក Viktor Yanukovych និងក្រុមប្រឆាំង។ កាលណោះ ពួកគេមិនបានធ្វើអ្វីទេ នៅពេលដែលក្រុមប្រឆាំងបានរឹបអូសយកភ្នាក់ងាររដ្ឋាភិបាលទាំងអស់ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។
ទោះជាយ៉ាងណា កន្លងមក មេដឹកនាំ និងស្ថាប័នអឺរ៉ុបជាច្រើនបានទទូចថា កិច្ចព្រមព្រៀងសន្តិភាពណាមួយដែលអាចកើតមានលើអ៊ុយក្រែន ត្រូវតែរួមបញ្ចូលសហភាពអឺរ៉ុបផងដែរ ដោយបង្កើនវោហាសាស្ត្របែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ចេញផែនការចុងក្រោយរបស់ខ្លួនដើម្បីដោះស្រាយវិបត្តិ។
មិនតែប៉ុណ្ណោះ មហាអំណាច E3 របស់អឺរ៉ុប រួមមាន ប្រទេសអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ត្រូវគេរាយការណ៍ដែរថា បានរៀបចំផែនការផ្ទាល់ខ្លួនរបស់ពួកគេ ដែលធ្វើឲ្យវាកាន់តែអំណោយផលដល់អ៊ុយក្រែន ដោយការដកចេញ ឬបន្ធូរបន្ថយចំណុចមួយចំនួនរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីបានបង្ហាញសញ្ញារួចហើយថា ខ្លួនយល់ឃើញថា សំណើរបស់អឺរ៉ុប «មិនមានលក្ខណៈស្ថាបនាទាំងស្រុង»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក ណេតាន់យ៉ាហ៊ូ ស្នើសុំលើកលែងទោសពីប្រធានាធិបតី អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


