ព័ត៌មានអន្ដរជាតិ
លោក ណេតាន់យ៉ាហ៊ូ ស្នើសុំលើកលែងទោសពីប្រធានាធិបតី អ៊ីស្រាអែល
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលប្រឈមមុខនឹងសំណុំរឿងពុករលួយយូរអង្វែង បានដាក់សំណើសុំការលើកលែងទោសជាផ្លូវការទៅកាន់ប្រធានាធិបតីលោក Isaac Herzog (អាយស៊ីក ហឺហ្សូក) នេះបើយោងតាមការលើកឡើងរបស់ប្រមុខរដ្ឋនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ និងចុះផ្សាយដោយសារព័ត៌មាន RT ។

ការិយាល័យរបស់លោក Herzog បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលលិខិតមួយច្បាប់ពីលោកណេតាន់យ៉ាហ៊ូ និងឯកសារដ៏ធំមួយដែលមានចំនួន១១១ ទំព័រពីមេធាវីរបស់លោក គឺ Amit Hadad (អាមីត ហាដាដ)។ការិយាល័យប្រធានាធិបតីក៏ដឹងទៀតថា នេះគឺជាសំណើមិនធម្មតាមួយ ដែលមានផលវិបាកយ៉ាងសំខាន់ៗ។
យ៉ាងណា ប្រធានាធិបតីបានជជែកវែកញែកនៅក្នុងសំណើនេះថា «ការយល់ព្រមលើសំណើនេះនឹងអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីលះបង់ពេលវេលា សមត្ថភាព និងថាមពលទាំងអស់របស់លោក ដើម្បីជំរុញប្រទេសអ៊ីស្រាអែលនៅក្នុងគ្រាលំបាកទាំងនេះ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងឱកាសដែលនៅចំពោះមុខ»។
ការិយាល័យបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានយោបល់ពាក់ព័ន្ធទាំងអស់ ប្រធានាធិបតីនឹងពិចារណាលើសំណើនេះដោយការទទួលខុសត្រូវ និងដោយស្មោះសរបំផុត។ សំណើនេះទៀតសោត នឹងត្រូវបានពិនិត្យដោយនាយកដ្ឋានច្បាប់នៃប្រធានាធិបតី ខណៈដែលនាយកដ្ឋានលើកលែងទោសរបស់ក្រសួងយុត្តិធម៌ នឹងប្រមូលយោបល់ពីអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងក្រសួង។
ដោយឡែក មេធាវីរបស់លោកណេតាន់យ៉ាហ៊ូ បានណែនាំបន្ថែមថា ការលើកលែងទោសដល់នាយករដ្ឋមន្ត្រី នឹងជួយ ជួសជុលជម្លោះរវាងវិស័យផ្សេងៗនៃសាធារណជន ក៏ដូចជារួមចំណែកដល់ការពង្រឹងភាពធន់ជាតិរបស់ប្រទេស។
ជាក់ស្ដែង សូម្បីតែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរទៅកាន់លោក Herzog កាលពីដើមខែនេះដោយស្នើសុំឲ្យលោកលើកលែងទោសដល់លោកណេតាន់យ៉ាហ៊ូ ដោយបដិសេធម្តងហើយម្តងទៀតចំពោះទង្វើខុសឆ្គងនៅក្នុងសំណុំរឿងតុលាការដែលកំពុងដំណើរការ។
សូមបញ្ចាក់ថា នាយករដ្ឋមន្ត្រីវ័យ៧៦ឆ្នាំ ត្រូវបានរំខានដោយការចោទប្រកាន់ពីបទពុករលួយអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។ លោកត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្តកាលពីឆ្នាំ ២០១៩ ប៉ុន្តែការកាត់ក្តីនៅតែមិនទាន់បញ្ចប់នៅឡើយទេ។ ក្រុមអ្នករិះគន់បានចោទប្រកាន់លោកណេតាន់យ៉ាហ៊ូថា បានពន្យារពេលជម្លោះជាមួយប្រទេសជិតខាងអ៊ីស្រាអែលដោយចេតនា ដើម្បីការពារខ្លួនពីដំណើរការផ្លូវច្បាប់ និងកាន់អំណាច៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោកត្រាំ នឹងប្រគល់ទឹកដីដែលអ៊ុយក្រែន កាន់កាប់ ឲ្យពូទីន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


