Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា ទោះវ៉ាក់សាំងក៏មិនអាចទប់ទល់បាន

បានផុស

នៅ

អ្នកជំនាញម្នាក់បានព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនរបស់ឥណ្ឌា អាចមានភាពធន់នឹងវ៉ាក់សាំង។

លោកវេជ្ជបណ្ឌិត Danny Altmann សាស្រ្តាចារ្យផ្នែកភាពស៊ាំនៅសកលវិទ្យាល័យ Imperial College London បាននិយាយថា ប្រទេសឥណ្ឌាគួរតែស្ថិតនៅក្នុង “បញ្ជីក្រហម” របស់រដ្ឋាភិបាលនៃបណ្តាប្រទេសនានា ដោយសារតែវីរុសបំប្លែងខ្លួនថ្មីនេះ។

77 cases of Indian COVID-19 variant found in the UK | Business Insider India
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាសុខភាពសាធារណៈអង់គ្លេសបានរាយការណ៍ថា វីរុសបំប្លែងខ្លួនឥណ្ឌាចំនួន៧៣ករណី ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស ហើយ៤ករណីរកឃើញនៅ ស្កុតឡែន។

យ៉ាងណាក្តី បច្ចុប្បន្ន ក្រុមមន្រ្តីបានកំណត់ ដាក់វីរុសនេះនៅក្រោមការស៊ើបអង្កេត ដោយមិនទាន់ចាត់ទុកថាវាជាវីរុសនៃការព្រួយបារម្ភ ដូចវីរុសបំប្លែងខ្លួនប្រេស៊ីលឬអាហ្វ្រិកខាងត្បូងនោះទេ។

This image has an empty alt attribute; its file name is 56816907_101.jpg

ប៉ុន្តែសាស្រ្តាចារ្យ Altmann និយាយថា គាត់កំពុងសង្ស័យថា កំឡាយរបស់វីរុសបំប្លែងខ្លួនឥណ្ឌានឹងកើនឡើងដល់កម្រិតនៃការព្រួយបារម្ភ ព្រោះវាអាចគេចផុតពីវ៉ាក់សាំងដែលកំពុងអភិវឌ្ឍ។

លោកបន្ថែមថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានរកឃើញនៅក្នុង “សមាមាត្រដ៏ខ្ពស់” ក្នុងចំណោមករណីវិជ្ជមាននៅប្រទេស ឥណ្ឌា។

This image has an empty alt attribute; its file name is 000_9849CA-e1618584993707-640x400-1.jpg

ស្របពេលជាមួយគ្នានោះ លោក Paul Hunter សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ East Anglia ក៏បាននិយាយផងដែរថា វីរុសបំប្លែងខ្លួនឥណ្ឌា កំពុងបង្កក្តីព្រួយបារម្ភ។

លោកបានប្រាប់កាសែត Times ថា “នៅពេលដែលអ្នកក្រឡេកមើលវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង វាមានសមត្ថភាពដែលអាចគេចផុតពីវ៉ាក់សាំង។ កំឡាយរបស់វា ធ្វើឲ្យវ៉ាក់សាំងផ្តល់ភាពស៊ាំបានតិចតួចបំផុត”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ ធ្ងន់ធ្ងរហើយ! អង់គ្លេសរកឃើញ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី និងកាចសាហាវមួយប្រភេទទៀតមកពីឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣៤ វិនាទី មុន

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

កីឡា៤៣ វិនាទី មុន

មក​ដឹង​ពី​ជីវិត​កម្សត់​របស់​លោក​គ្រូ​ ផាត​ សូដា​ ធ្លាប់​យក​បាយ​វត្ត​ចិញ្ចឹម​ឪពុក​ពិការ​តាំង​ពី​ខ្លួន​នៅ​តូចៗ​

អត្ថាធិប្បាយ៦ នាទីutes មុន

បទវិភាគ៖«ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការសហប្រជាជាតិ គឺជាឱកាសមាសសម្រាប់កម្ពុជា»

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីរ៉ង់ នឹងបន្តកិច្ចចរចានុយក្លេអ៊ែរ​ឡើង​វិញ ជាមួយមហាអំណាចអឺរ៉ុប E3

ព័ត៌មានជាតិ១៥ នាទីutes មុន

កសិករនៅក្នុងស្រុកមោងឫស្សីអះអាង​ថា ឆ្នាំ​នេះ​ទិន្នផល​​ស្រូវ​រំពឹង​បានផល​​ច្រើន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម