Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឲ្យស៊ើបអង្កេតលើក្រុមសាសនា និងអ្នកនយោបាយ

បានផុស

នៅ

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធទី១០ធ្នូថា លោក Lee Jae-myung បានណែនាំថា ការស៊ើបអង្កេតគួរតែត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹងអំពីទំនាក់ទំនងខុសច្បាប់រវាងក្រុមសាសនា និងអ្នកនយោបាយ ដោយមិនគិតពីថា តើអ្នកទាំំងនោះពីគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងនោះទេ។

រូបភាព៖NHK
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម NHK បទបញ្ជាដ៏តឹងរ៉ឹងនេះធ្វើឡើង បន្ទាប់ពីលោកស្រី Han Hak-ja មេដឹកនាំក្រុមសាសនាដែលពីមុនត្រូវគេស្គាល់ថា ជា Unification Church ban កាត់ទោសកាលពីសប្តាហ៍មុន។

លោកស្រី Han រងការចោទប្រកាន់ពីបទរំលោភច្បាប់មូលនិធិនយោបាយ។ មិនតែប៉ុណ្ណោះ លោកស្រីត្រូវបានចោទប្រកាន់ថា ឃុបឃិតជាមួយអតីតមន្ត្រីជាន់ខ្ពស់នៃក្រុមសាសនា ដើម្បីផ្តល់មូលនិធិខុសច្បាប់ដល់អ្នកតាក់តែងច្បាប់ជាន់ខ្ពស់នៃគណបក្សអំណាចប្រជាជនប្រឆាំង មុនពេលការប្រណាំងប្រជែងប្រធានាធិបតីឆ្នាំ ២០២២។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនបានរាយការណ៍ដែរថា អតីតមន្ត្រី Unification Church ម្នាក់ បានបង្ហាញថា គាត់បានផ្តល់មូលនិធិដល់អ្នកតាក់តែងច្បាប់នៃគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច។ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះបាននិយាយថា ការណែនាំរបស់ប្រធានាធិបតីបានគិតគូរពីការចោទប្រកាន់ដែលបានរាយការណ៍។

ទោះជាយ៉ាងណា គណបក្សអំណាចប្រជាជនប្រឆាំងបានបង្កើនការរិះគន់ ដោយនិយាយថា ការស៊ើបអង្កេតលើអ្នកតាក់តែងច្បាប់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចមិនត្រូវបានអនុវត្តទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

មានអ្វីកើតឡើង បើសហភាពអឺរ៉ុប យកទ្រព្យសម្បត្តិ រុស្ស៊ី ដែលបង្កកមកគាំទ្រអ៊ុយក្រែន ?
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម