ព័ត៌មានអន្ដរជាតិ
មានអ្វីកើតឡើង បើសហភាពអឺរ៉ុប យកទ្រព្យសម្បត្តិ រុស្ស៊ី ដែលបង្កកមកគាំទ្រអ៊ុយក្រែន ?
ប្រសិនបើសហភាពអឺរ៉ុប (EU) បរាជ័យក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកដើម្បីគាំទ្រអ៊ុយក្រែន វានឹងធ្វើឲ្យខូចដល់ជំហរ និងភាពជឿជាក់របស់ប្លុកយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្ដែង ផែនការនោះបច្ចុប្បន្ន កំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងខ្លាំង។
មេដឹកនាំអឺរ៉ុបបានសង្ឃឹមជាយូរមកហើយថា នឹងបង្ហាញពីកម្លាំងរួមដោយផ្តល់ចំនួនទឹកប្រាក់ដ៏ច្រើនដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងយោធារបស់អ៊ុយក្រែន និងជាចំនួនទឹកប្រាក់ដើម្បីដាក់ទីក្រុងកៀវក្នុងជំហរចរចាដ៏រឹងមាំប្រឆាំងនឹងទីក្រុងមូស្គូ។

នៅក្នុងចំណុចកណ្តាលនៃផែនការនេះគឺទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីដែលមានតម្លៃ ២៤៤ ពាន់លានដុល្លារ ត្រូវបានបង្កកនៅឯឃ្លាំងមូលបត្រអន្តរជាតិ Euroclear ក្នុងប្រទេសបែលហ្ស៊ិក។ មេដឹកនាំអឺរ៉ុបចង់ប្រើប្រាស់វាដើម្បីផ្តល់ប្រាក់កម្ចីសំណងដល់អ៊ុយក្រែន ប៉ុន្តែវិធីសាស្រ្តនៃការធ្វើដូច្នេះ កំពុងប្រឈមមុខនឹងឧបសគ្គទៅវិញ។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយកាលដើមខែធ្នូថា «យើងអាចបំពាក់ពួកគេនូវមធ្យោបាយដើម្បីការពារខ្លួន និងបន្តការចរចាសន្តិភាពពីជំហរដ៏រឹងមាំជាងនេះ»។
ប៉ុន្តែតាំងពីដំបូងមក អ្នកធ្វើគោលនយោបាយអឺរ៉ុបបានប្រឈមមុខនឹងការលំបាកយ៉ាងច្រើន ក្នុងការរក្សាឯកភាពនៅក្នុងប្លុក។ មុនពេលកិច្ចប្រជុំមេដឹកនាំអឺរ៉ុបនៅក្នុងខែតុលា មន្ត្រីសហភាពអឺរ៉ុបជាច្រើនមានទំនុកចិត្តថា បែលហ្ស៊ិក ដែលជាប្រទេសត្រូវបានគេស្គាល់ដោយសារជំហរប្រុងប្រយ័ត្នរបស់ខ្លួន នឹងយល់ព្រមចំពោះផែនការនេះ។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំបែលហ្ស៊ិកបែរជាប្រឆាំងនឹងគំនិតនេះ។ ពួកគេខ្លាចថា ប្រសិនបើរុស្ស៊ីចាត់ទុកផែនការនេះថាជាការរឹបអូសមូលនិធិខុសច្បាប់ ហើយបានដាក់ពាក្យបណ្តឹង ពួកគេអាចប្រឈមមុខនឹងផលវិបាកផ្នែកច្បាប់។ បែលហ្ស៊ិកបានស្នើសុំឲ្យ EC ដែលជាស្ថាប័នប្រតិបត្តិរបស់ EU ផ្តល់ជម្រើសលម្អិតដើម្បីដោះស្រាយហានិភ័យផ្នែកច្បាប់ដែលអាចកើតមាន។
លើសពីនោះទៀត មន្ត្រីបែលហ្ស៊ិកបានពង្រឹងការប្រឆាំងរបស់ពួកគេបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាពិសេសបន្ទាប់ពីការលេចធ្លាយផែនការសន្តិភាព ២៨ ចំណុចរបស់រដ្ឋបាលត្រាំដែលរួមមានបទប្បញ្ញត្តិសម្រាប់ការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកកន្លងមក។
នៅក្នុងផែនការរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកចំនួន ១០០ ពាន់លានដុល្លារ នឹងត្រូវបានវិនិយោគនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយដ្ឋអាមេរិកក្នុងការកសាងឡើងវិញ និងវិនិយោគនៅអ៊ុយក្រែន។អាមេរិកនឹងទទួលបានប្រាក់ចំណេញ ៥០% ពីការវិនិយោគនេះ។ អឺរ៉ុបនឹងចូលរួមចំណែកបន្ថែមចំនួន១០០ ពាន់លានដុល្លារ ដើម្បីបង្កើនការវិនិយោគសរុបសម្រាប់ការកសាងឡើងវិញរបស់អ៊ុយក្រែន។ ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកដែលនៅសល់ នឹងត្រូវបានវិនិយោគនៅក្នុងមូលនិធិរួមគ្នារវាងអាមេរិក និងរុស្ស៊ី ដើម្បីអនុវត្តគម្រោងជាក់លាក់។
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក Bart de Werner បានហៅផែនការរបស់សហភាពអឺរ៉ុបថាជា «កំហុសជាមូលដ្ឋាន» ហើយបានព្រមានថា វាប្រថុយនឹងការរារាំងដល់កិច្ចព្រមព្រៀងសន្តិភាព។
ដោយឡែក ក្រុមអ្នកវិភាគព្រមានបន្ថែមទៀតថា ហានិភ័យនេះធ្វើឲ្យអឺរ៉ុបមើលទៅហាក់ដូចជាខ្សោយជាងមុន កាន់តែឃ្លាតឆ្ងាយពីការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន។ ដោយមានការគាំទ្រពីអឺរ៉ុបដែលមិនទាន់សម្រេចចិត្ត និងកញ្ចប់ជំនួយដែលមិនសូវគួរឲ្យចាប់អារម្មណ៍ អ៊ុយក្រែនអាចត្រូវបានរុញច្រានចូលទៅក្នុងជំហរចរចាកាន់តែអាក្រក់ទៅៗ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ជប៉ុន និង ចិន ចោទគ្នាទៅមក រឿងតម្រង់រ៉ាដាតាមដានគ្នា ពេលហ្វឹកហាត់
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


