ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់ ក្នុងហេតុការណ៍បាក់ស្ពានអាកាសនៅថៃ
ប្រទេសថៃបានរកឃើញមនុស្សស្លាប់ម្នាក់ហើយ ក្នុងហេតុការណ៍បាក់ស្ពានអាកាសថ្មើរជើង លើផ្លូវ Bang Na–Trat នៅខេត្ត Samut Prakan។

តាមការផ្សាយរបស់ Amarin, ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ៩:១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥ ក្បែរចំណុចបង្គោលគីឡូម៉ែត្រលេខ៣៤ ក្នុងគន្លងផ្លូវឆ្ពោះចូលទីក្រុង។

ហេតុការណ៍នេះទៀតសោតកើតឡើង ដោយសាររថយន្តដឹកដីមួយគ្រឿង បើកបុកបណ្តាលឲ្យបាក់ធ្នឹមស្ពាន សង្កត់លើរថយន្តនៅខាងក្រោម។

របាយការណ៍ចុងក្រោយគិតត្រឹមពេលរសៀលថ្ងៃដដែល, មនុស្សម្នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈខ្លះទៀតរងរបួស។

ក្រោយគ្រោះថ្នាក់នេះ ក្រុមការងារសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់កាត់កម្ទេចកម្ទីដែកដើម្បីជួយសង្គ្រោះអ្នកជាប់ក្នុងរថយន្ត ចំណែកឯអាជ្ញាធរបានបិទគន្លងផ្លូវដែលរងផលប៉ះពាល់ និងបានជំរុញឲ្យអ្នកបើកបរចៀសវាងការធ្វើដំណើរតាមតំបន់នោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


