ព័ត៌មានអន្ដរជាតិ
មន្ត្រីក្រសួងការពារជាតិថា លោក Trump អាចចាប់ផ្តើមប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់ក្រោយបណ្តេញលោក Esper
ការបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mark Esper ចេញពីតំណែងភ្លាមៗដោយលោក Donald Trump បានបង្កឲ្យមានការភ័យខ្លាចថា លោកអាចនឹងចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
ក្រុមមន្រ្តីនៅក្រសួងការពារជាតិបាននិយាយជាលក្ខណៈឯកជនថា លោក Trump អាចនឹងកំពុងបើកផ្លូវសម្រាប់ប្រតិបត្តិការវាយប្រហារសត្រូវបរទេសរបស់សហរដ្ឋអាមេរិកខណៈប្រទេសអ៊ីរ៉ង់ជាគោលដៅនៅលើគេ។
លោក Esper ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃចន្ទគឺមានទំនាក់ទំនងខ្វែងគំនិតគ្នាជាមួយលោក Trump លើបញ្ហាប្រទេសអ៊ីរ៉ង់និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបានសម្លាប់ឧត្តមសេនីយ៍កំពូលលោក Quassem Soliemani។
ក្រុមមន្រ្តីបាននិយាយបែបនេះចំពេលមានការសង្ស័យកាន់តែខ្លាំងឡើងអំពីថាតើលោក Trump នឹងប្រើថ្ងៃចុងក្រោយរបស់គាត់នៅក្នុងមុខតំណែងបែបណាបើទោះបីជាគាត់បដិសេធទទួលស្គាល់ការជាប់ឆ្នោតរបស់លោក Joe Biden ក៏ដោយ។
យោងតាមកាសែត New York Times បានឲ្យដឹងថា “ក្រុមមន្រ្តីក្រសួងការពារជាតិបានសម្តែងក្តីព្រួយបារម្ភថា ប្រធានាធិបតីអាចនឹងចាប់ផ្តើមប្រតិបត្តិការមិនថាដោយបើកចំហឬសម្ងាត់ទេប្រឆាំងនឹងអ៊ីរ៉ង់ឬសត្រូវដទៃទៀតក្នុងថ្ងៃចុងក្រោយរបស់គាត់នៃការកាន់តំណែង”។
លោកស្រី Elissa Slotkin ដែលជាមន្រ្តីក្រសួងការពារជាតិសម័យលោក Obama និងជាអ្នកតំណាងគណបក្សប្រជាធិបតេយ្យសម្រាប់រដ្ឋ Michigan បាននិយាយថា “មានហេតុផលមួយចំនួនដែលអាចបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិខណៈរដ្ឋបាលនេះនៅសល់ពេល៧២ថ្ងៃទៀត”។
ទី១ អាចជាភាពអសមត្ថភាពឬការធ្វើខុស។ ទី២គឺការសងសឹកចំពោះភាពគ្មានទំនួលខុសត្រូវក្នុងការថែរក្សាសន្តិសុខជាតិនិងទី៣គឺដោយសារតែប្រធានាធិបតីចង់ចាត់វិធានការដែលគាត់ជឿជាក់ថារដ្ឋមន្ត្រីការពារជាតិរបស់គាត់នឹងបដិសេធ។
លោក Trump បានប្រកាសថា លោក Christopher Miller ដែលជាប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិនឹងត្រូវបានជំនួសតំណែងរបស់លោក Esper។
ក្រុមមន្រ្តីបាននិយាយថា លោក Miller គឺជាកម្លាំងជំរុញនៅក្នុងគោលនយោបាយប្រឆាំងអ៊ីរ៉ង់និងប្រឆាំងក្រុម Hezbollah ក៏ដូចជាការខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ