ព័ត៌មានអន្ដរជាតិ
សហភាពអឺរ៉ុបពិចារណារឹតបន្តឹងព្រំដែនខ្លាំងជាងមុន ក្រោយការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមសកម្មប្រយុទ្ធឥស្លាម
មេដឹកនាំអឺរ៉ុបកាលពីថ្ងៃអង្គារ ទី ១០ ខែវិច្ឆិកា កំពុងពិចារណារឹតបន្តឹងព្រំដែនខាងក្រៅរបស់សហភាពអ៊ឺរ៉ុប (EU) ខណៈដែលពួកគេបានប្តេជ្ញារួមគ្នា បន្ទាប់ពីមានការវាយប្រហារជាច្រើនលើទឹកដីមួយនេះដែលត្រូវបានស្តីបន្ទោសទៅលើក្រុមរ៉ាឌីកាល់ឥស្លាម ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលបានកោះហៅកិច្ចប្រជុំកំពូល បន្ទាប់ពីអំពើភេរវកម្មថ្មីៗនេះនៅប្រទេសបារាំង និងអូទ្រីសបានអំពាវនាវឲ្យមានការឆ្លើយតប និងសម្របសម្រួលយ៉ាងឆាប់រហ័ស ហើយបានបដិសេធនូវអ្វីដែលលោកបានពិពណ៌នាថាជា “ការប្រើប្រាស់ខុស” នៃបទប្បញ្ញត្តិស្តីពីសិទ្ធិជ្រកកោនរបស់អឺរ៉ុបក្រោមហេតុផលដ៏ថោកទាប ។
មេដឹកនាំបារាំងរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីសន្និសីទកាសែតថា “នៅក្នុងប្រទេសទាំងអស់របស់យើង យើងកំពុងមើលឃើញការប្រើសិទ្ធិមិនត្រឹមត្រូវក្នុងការទទួលយកសិទ្ធិជ្រកកោនពីក្រុមជួញដូរមនុស្ស ក្រុមឧក្រិដ្ឋជន ឬប្រជាជនមកពីប្រទេសដែលមិនមានសង្គ្រាម” ។
ចំណែកអធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel បានយល់ស្របថា វាជារឿងបន្ទាន់ ហើយចាំបាច់សម្រាប់យើងដើម្បីដឹងថាអ្នកណាចូល និងអ្នកណាចាកចេញពីតំបន់របស់យើង ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង បន្ទាប់ពីមនុស្ស ៤ នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏សាហាវមួយដោយជនជាតិអូទ្រីស-ម៉ាសេដូនី ២ នាក់នៅចំកណ្តាលក្រុង Vienna កាលពីសប្តាហ៍មុន ។
ទន្ទឹមនោះជនជាតិឥស្លាម Chechen ម្នាក់ដែលមានឋានៈជាជនភៀសខ្លួនបានកាត់ក្បាលគ្រូប្រវត្តិវិទ្យានៅខាងក្រៅទីក្រុងប៉ារីសកាលពីខែមុន ហើយជនជាតិទុយនីស៊ីម្នាក់ដែលមកប្រទេសបារាំងតាមទូកជនអន្តោប្រវេសន៍ បន្ទាប់មកបានសម្លាប់មនុស្ស ៣ នាក់នៅព្រះវិហារមួយនៅទីក្រុង Nice ខណៈបទឧក្រិដ្ឋនេះបានជំរុញឲ្យមានការជជែកវែកញែកអំពីការគ្រប់គ្រងការចូលរបស់ជនទាំងនោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ AFP
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


