ព័ត៌មានអន្ដរជាតិ
សារព័ត៌មានថៃផ្សាយថា កងទ័ពមីយ៉ាន់ម៉ាប្រយុទ្ធគ្នាចូលដីថៃ និងប៉ះពាល់ប្រជាពលរដ្ឋ
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងរវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងកងទ័ពសហភាពជាតិការ៉ែន (KNU) ដែលទើបប្រកាសផ្តាច់ខ្លួន និងប្រកាសជារដ្ឋឯករាជ្យ នៅជិតព្រំដែនជាមួយប្រទេសថៃ ដែលបណ្តាលឱ្យមានការខូចខាតផ្ទះជនស៊ីវិលថៃ ប៉ុន្តែគ្មានរបាយការណ៍ថា មានអ្នកស្លាប់ឬរងរបួសនោះទេ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ Khaosod English ការប្រយុទ្ធគ្នានេះបានកើតឡើងនៅភូមិមីនឡាផាន (Min La Pan) ដែលមានទីតាំងនៅទល់មុខភូមិម៉ែហ្គនកេន និងភូមិហួយម៉ាវ៉ាង (Mae Gon Ken និង Huay Mahawang) ក្នុងស្រុកម៉ែសូត ខេត្តតាក របស់ប្រទេសថៃ។
ទោះបីជាបែបនេះក្តី គ្មានប្រភពសារព័ត៌មានរបស់ប្រទេសមីយ៉ាន់ម៉ា បានផ្សាយអំពីការផ្ទុះអាវុធរវាងក្រុមយោធាទាំងពីរក្រុមនេះដែលបង្ហាញពីការប៉ះពាល់ដល់ប្រទេសថៃឡើយ។
ជារឿយៗ ក្រុមយោធារបស់រដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ា តែងពើបប្រយុទ្ធគ្នាខ្លាំងជាមួយកងទ័ពសហភាពជាតិការ៉ែន (KNU) ហើយក្រុមនេះក៏បានប្រកាសផ្តាច់ខ្លួនជារដ្ឋឯករាជ្យកាលពីដើមខែមករា ប៉ុន្តែគ្មានបរទេសណាមួយចាប់អារម្មណ៍ទទួលស្គាល់ឡើយ លើកលែងតែសារព័ត៌មានថៃបានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីការប្រកាសឯករាជ្យនោះ។
យោងសេចក្តីរាយការណ៍របស់ Khaosodនៅថ្ងៃទី២៦ខែមករានេះ ក្នុងការប្រយុទ្ធគ្នាចុងក្រោយនេះ យោធាមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដែលប្រើប្រាស់ដោយកងពលថ្មើរជើងទី២២ រួមទាំងយន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែក និងយន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាត «កាមីកាហ្សេ» ដើម្បីកំណត់គោលដៅទីតាំងរបស់ក្រុមតស៊ូការេន (KNU) នៅក្នុងតំបន់ប្រទាញប្រទុងគ្នានោះ។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានកំណត់គោលដៅទីតាំងរឹងមាំរបស់ KNU ដែលមានទីតាំងប្រហែល១គីឡូម៉ែត្រពីព្រំដែនថៃ ក្នុងភូមិហួយម៉ាវ៉ាង ដែលជាផ្នែកមួយនៃតំបន់ប្រតិបត្តិការរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាល។ ចំនួនអ្នកស្លាប់ និងរបួសនៅសងខាងនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។
យោធាមីយ៉ាន់ម៉ាបានព្យាយាមដណ្តើមយកមូលដ្ឋានព្រៃឈើមួយនៅមីនឡាផាន (Min La Pan) ប៉ុន្តែត្រូវបានវាយបកវិញ បន្ទាប់ពីការបាញ់ប្រហារអាវុធធុនតូចយ៉ាងខ្លាំង។ ការបាញ់ប្រហារគ្នានេះបានបណ្តាលឱ្យគ្រាប់កាំភ្លើងហោះទៅបុកផ្ទះពលរដ្ឋថៃមួយខ្នង ដែលបណ្តាលឱ្យខូចខាត។ មិនមានរបាយការណ៍អំពីអ្នករងរបួសក្នុងចំណោមប្រជាជនថៃនោះទេ។
ការប៉ះទង្គិចគ្នាដែលកំពុងបន្តបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា-ថៃ ខណៈដែលយោធាមីយ៉ាន់ម៉ាកំពុងបង្កើនប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងរដ្ឋការ៉ែន៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


