ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនថៃ និងមីយ៉ាន់ម៉ា លើករណីបោកប្រាស់តាមអ៊ិនធឺរណិត
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៥ នាក់ និងអង្គភាព ឬក្រុមហ៊ុនថៃ និងមីយ៉ាន់ម៉ាចំនួន ៣ ដោយចោទប្រកាន់ពួកគេថាមានទំនាក់ទំនងទៅនឹងករណីឆបោកអ៊ិនធឺរណិត។

សេចក្ដីថ្លែងការណ៍របសក្រសួងបាននិយាយយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៥ នាក់ និងអង្គភាពចំនួន ៣ ដែលមានទីតាំងនៅភូមា និងថៃ ចំំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេទៅនឹងមជ្ឈមណ្ឌលបង្ខំកម្លាំងពលកម្ម ដែលធ្វើប្រតិបត្តិការបោកប្រាស់វិនិយោគតាមអ៊ិនធឺរណិត»។
បើតាមក្រសួងរតនាគារអាមេរិក(ក្រសួងហិរញ្ញវត្ថុ) បុគ្គល និងអង្គភាពភូមា ដែលរងទណ្ឌកម្មពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) របស់អាមេរិក រួមមាន កងទ័ពសប្បុរសធម៌ការ៉ែនប្រជាធិបតេយ្យ (DKBA) រួមជាមួយមេដឹកនាំជាន់ខ្ពស់ ៤ នាក់របស់ក្រុមជីវពលភូមាមួយនេះ។ OFAC ចោទប្រកាន់ពួកគេ ពីបទគាំទ្រមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ិនធឺរណិតនៅភូមា ដែលកំណត់គោលដៅលើជនជាតិអាមេរិក ដោយប្រើប្រាស់ «គម្រោងវិនិយោគក្លែងបន្លំ»។
ក្រៅពីនេះ OFAC ក៏កំណត់ទណ្ឌកម្មលើក្រុមហ៊ុនថៃចំនួន ២ និងជនជាតិថៃម្នាក់ផងដែរ។ ក្នុងនោះ រួមមាន ក្រុមហ៊ុន Trans Asia International Holding Group Thailand Company Limited (Trans Asia) ក្រុមហ៊ុន Troth Star Company Limited (Troth Star) និងបុគ្គលឈ្មោះ Chamu Sawang។

OFAC បានចោទប្រកាន់ថា ក្រុមហ៊ុន និងជនជាតិថៃ ទាំងនេះ មានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មដែលបានរៀបចំឡើងដោយជនជាតិចិន និងបានធ្វើការក្រុមជីវពល DKBA និងក្រុមប្រដាប់អាវុធផ្សេងទៀត ដើម្បីបង្កើតមជ្ឈមណ្ឌលបោកប្រាស់អនឡាញ។ ប្រាក់ចំណូលដែលរងបានពីកម្មករនៅមជ្ឈមណ្ឌលបោកប្រាស់ ដែលមានច្រើននាក់ជាជនរងគ្រោះនៃការជួញដូរមនុស្ស បានគាំទ្រ «ឧក្រិដ្ឋកម្មដែលគេរៀបចំឡើង» និង «បើកផ្លូវឱ្យ DKBA យកទៅប្រើប្រាស់ក្នុងសកម្មភាពបង្កគ្រោះថ្នាក់របស់ខ្លួន»។
ផ្អែកលើការប៉ាន់ស្មានរបស់រដ្ឋាភិបាលអាមេរិក សេចក្ដីថ្លែងការណ៍ក្រសួងការបរទេស បាននិយាយថា៖ «ជនជាតិអាមេរិកបានខាតបង់ប្រាក់់ យ៉ាងហោចណាស់ ១០ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ ដោយសារប្រតិបត្តិការឆបោកតាមអ៊ិនធឺណិត ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដោយកើនឡើង ៦៦% ធៀបនឹងឆ្នាំមុន។ ក្រុមឧក្រិដ្ឋជននៅទូទាំងតំបន់នេះ បានកេងប្រវ័ញ្ចជនជាតិអាមេរិកកាន់តែច្រើនឡើងៗតាមអ៊ិនធឺណិត ដែលគំរាមកំហែងដល់វិបុលភាពរបស់អាមេរិក»៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


