Connect with us

ព័ត៌មានអន្ដរជាតិ

អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ កូរ៉េខាងជើង កំពុងធ្វើឲ្យពិភពលោកញញើត និងហានិភ័យ

បានផុស

នៅ

កូរ៉េខាងជើងហាក់ដូចជាកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរករដ្ឋនុយក្លេអ៊ែរដែលមានភាពចាស់ទុំ ទោះបីមានការដាក់ទណ្ឌកម្មយូរអង្វែងរបស់អង្គការសហប្រជាជាតិ (UN) ក៏ដោយ បន្ទាប់ពីការធ្វើតេស្តរបស់ក្រុងព្យុងយ៉ាងកាលពីចុងខែមីនានៃមីស៊ីល Ballistic ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ។

ការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់កូរ៉េខាងជើងបានកើនឡើងយ៉ាងខ្លាំងក្រោមការដឹកនាំរបស់មេដឹកនាំ គីម ជុងអ៊ុន ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១០ បន្ទាប់ពីមរណភាពរបស់ឪពុករបស់លោកគឺលោក គីម ជុងអ៊ីល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម អ៊ីលស៊ុង ដែលជាស្ថាបនិកនៃប្រទេសកូរ៉េខាងជើង និងជាជីតារបស់លោក គីម ជុងអ៊ុន បានធ្វើការសាកល្បងមីស៊ីលផ្លោង Ballistic ចំនួន ១៥ លើកនៅចន្លោះឆ្នាំ ១៩៨៣ និងឆ្នាំ ១៩៩៣ ។ នេះបើយោងតាមទិន្នន័យនៃគំនិតផ្តួចផ្តើមបច្ចេកវិទ្យាជាតិ (NTI) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ។

ចំណែកលោក គីម ជុងអ៊ីល បានត្រួតពិនិត្យការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចំនួន ២ លើក និងមីស៊ីល ១៦ លើក ។ រីឯលោក គីម ជុងអ៊ុន បានដឹកនាំក្នុងការបាញ់សាកល្បងនុយក្លេអ៊ែរចំនួន ៤ និងការសាកល្បងមីស៊ីលផ្លោង Ballistic ចំនួន ៩១ លើកក៏ដូចជាការបាញ់មីស៊ីលលឿនជាងសម្លេង និងគ្រាប់រ៉ុកកែតជាដើម ។

លោក Eric Gomez នាយកសិក្សាគោលនយោបាយការពារជាតិនៅវិទ្យាស្ថាន Cato បានប្រាប់ Al Jazeera ថា “ពួកគេមើលឃើញយ៉ាងច្បាស់នូវការអភិវឌ្ឍអាវុធប្រភេទនេះជាកូនសោរសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ ហើយពួកគេនឹងមិនបញ្ឈប់វាឡើយ” ។

លោក Gomez បាននិយាយថា “ប្រសិនបើសហរដ្ឋអាមេរិកចង់រកមធ្យោបាយការទូតចេញពីបញ្ហានេះវានឹងមានការឈឺចាប់” ។

ការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើងបានបន្ត ទោះបីកូរ៉េខាងជើងបានទទួលរងនូវការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងតាមរយៈកិច្ចពិភាក្សា និងជជែកគ្នាអំពីបញ្ហានុយក្លេអ៊ែរជាច្រើនក៏ដោយ ។

ការចរចាត្រូវបានជាប់គាំងអស់រយៈពេលប្រហែលជា ២ ឆ្នាំមកហើយ ហើយកូរ៉េខាងជើងបានបដិសេធការបន្តពិភាក្សាពីរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Joe Biden ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ក្រុមប្រឹក្សាសន្តិសុខ UN ចោទ កូរ៉េខាងជើង ថានៅតែបន្តអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធមីស៊ីល

ចុចអាន ៖ អាមេរិក ថា លោក ចូ បៃដិន គ្មានផ្លូវជួបប្រជុំផ្ទាល់ជាមួយ គីម ជុងអ៊ុន ឡើយក្រោយបាញ់មីស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម