ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកកម្ទេចស្ពាននៅលីបង់ មិនខ្វល់ច្បាប់អន្តរជាតិ
ប្រទេសអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកកម្ទេចស្ពានដ៏សំខាន់នៅភាគខាងត្បូងប្រទេសលីបង់ ដែលទង្វើនេះ ទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មេសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ព្រោះច្បាប់អន្តរជាតិ ហាមឃាត់កងទ័ពមិនឲ្យវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើយ។

តាមការផ្សាយរបស់ CBC កាលពីថ្ងៃអាទិត្យទី២២ខែមីនាឆ្នាំ២០២៦ កងទ័ពអ៊ីស្រាអែល បានកម្ទេចស្ពាន Qasmiyeh (កាស់មីយេ) ឆ្លងកាត់ទន្លេ Litani (លីតានី) ដែលស្ថិតនៅភាគខាងជើងទីក្រុង Tyre (ទីរ៉េ)។ ស្ពាននេះ គឺជាចំណុចតភ្ជាប់ដ៏សំខាន់បំផុតមួយនៅលើផ្លូវហាយវេមាត់សមុទ្រ ដែលតភ្ជាប់ទីក្រុងបេរូត ទៅកាន់ភាគខាងត្បូងលីបង់។
ស្ពាននេះគឺសរសៃឈាមដឹកជញ្ជូន ព្រោះវាជាផ្លូវមេសម្រាប់ដឹកស្បៀងអាហារ ថ្នាំសង្កូវ និងទំនិញចាំបាច់ចំពោះប្រជាជនរាប់សែននាក់នៅភាគខាងត្បូង។

ជុំវិញការវាយប្រហារនេះ កងទ័ពអ៊ីស្រាអែល (IDF) បានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីកម្ទេចស្ពានក្នុងគោលដៅ កាត់ផ្ដាច់ការផ្គត់ផ្គង់អាវុធ ព្រោះអ៊ីស្រាអែលជឿថា ក្រុម Hezbollah ប្រើប្រាស់ផ្លូវនេះដើម្បីដឹកជញ្ជូនមីស៊ីល និងគ្រាប់រំសេវដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ ទៅកាន់តំបន់ជួរមុខក្បែរព្រំដែនអ៊ីស្រាអែល។
ម្យ៉ាង ការបំផ្លាញស្ពាននេះ ធ្វើឲ្យភាគខាងត្បូងលីបង់ ត្រូវដាច់ឆ្ងាយពីផ្នែកផ្សេងទៀតនៃប្រទេស ដែលបង្កការលំបាកដល់ការចល័តទ័ពរបស់ក្រុម Hezbollah និងការរត់ភៀសខ្លួនរបស់ជនស៊ីវិល។

យ៉ាងណា ជាការសងសឹក! ក្រោយកម្ទេចស្ពាននេះ ក្រុម Hezbollah បានឆ្លើយតបដោយការបាញ់មីស៊ីលរាប់រយគ្រាប់ចូលទៅក្នុងទីក្រុង Haifa និងតំបន់ភាគខាងជើងអ៊ីស្រាអែល។
មិនត្រឹមប៉ុណ្ណឹង អ៊ីរ៉ង់បានប្រើប្រាស់ការបំផ្លាញស្ពានស៊ីវិលនេះ ជាព័ស្តុតាងដើម្បីចោទប្រកាន់អ៊ីស្រាអែលថាប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្រ្គាម» និងប្រើវាជាលេសក្នុងការគំរាមកម្ទេចរោងចក្រអគ្គិសនីរបស់អ៊ីស្រាអែលវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


