Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាឆ្លងកូវីដ-១៩ថ្មីដល់​៣៥ ម៉ឺន​​នាក់​លើក​ដំបូងក្នុងមួយថ្ងៃ

បានផុស

នៅ

ករណី​​ឆ្លងកូវីដ-១៩​នៅ​ប្រទេស​ឥណ្ឌា​បាន​ឡើង​ខ្ពស់​បំផុត​៣៥​ម៉ឺន​នាក់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ជា​លើក​ដំបូង បន្ទាប់​ពី​ឆ្លង​បំបែក​កំណត់​ត្រា​ពិភព​លោក​៣​ថ្ងៃ​ជាប់​គ្នា។

តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ថា រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ ប្រទេស​ឥណ្ឌា​​មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​សរុប​ចំនួន ៣៥២ ៩៩១​ នាក់​ជា​លើក​ដំបូង ដែល​​ជា​ចំនួន​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​ក្នុង​ពិភព​លោក​ដែល​បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ។

ចំណែកអ្នក​ស្លាប់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​មាន​ចំនួន២៨១២​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៤ ខែ​មេសា មាន​​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​មាន ​ចំនួន​​ ៣៤៦ ៧៨៦​នាក់ ​ដែល​ជា​កំណត់​ត្រាឆ្លង​ប្រចាំ​ថ្ងៃ​​​របស់​ខ្លួន​។ កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ ខែ​មេសា ករណី​ឆ្លងកូវីដ-១៩​ថ្មី​​នៅប្រទេស​ឥណ្ឌា​​ក្នុង​រយៈ​ពេល​២៤​​ម៉ោង​មាន ​ចំនួន ៣៣២ ៧៣០​ នាក់ និង​​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​ ទី​២២ ខែ​មេសា​នេះ ប្រទេស​ឥណ្ឌា​បមាន​​ករណី​ឆ្លង​កូវីដ-១៩ថ្មី​​​ ចំនួន ៣១៤ ៨៣៥​នាក់​។

រហូត​ដល់​នេះ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​សរុប​ចំនួន ១៧.៧៣១​លាន​នាក់​ដែល​ជា​ចំនួន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​។ ជា​ពិសេ​គ្រាន់​តែ​៤​ថ្ងៃ​ចុង​ក្រោយ​នេះ​ឡើង​ជាង​មួយ​លាន​នាក់។ ចំណែក​អ្នក​ស្លាប់​សរុប​មាន​ចំនួន ១៩៥ ១២៣​នាក់​។

ប្រហែល​ជា​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ មន្ទីរ​ពេទ្យ​​នៅ​ប្រទេស​ឥណ្ឌា​បាន​កំពុង​លិច​លង់​ដោយ​អ្នក​ជំងឺ​កូវីដ-១៩​ ខណៈ​មន្ទីរ​ពេទ្យ​បាន​កំពុង​ខ្វះ​ខាត់​អ៊ុកស៊ីសែន និង​គ្រែ​ជា​ចាំ​បាច់​សម្រាប់​ព្យាបាល។

ដោយ​សារ​ខ្វះ​គ្រែ និង​អ៊ុកស៊ីសែន​បាន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​កូវីដ-១៩​ជា​បន្ត​បន្ទាប់​បាន​ស្លាប់​នៅ​ក្រៅ​មន្ទីរ​ពេទ្យ និង​ផ្ទះ។

យ៉ាង​ណា រយៈ​ពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​ដូចជា អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ និង​សូម្បី​ប្រទេស​ជិត​ខាង​ជា​ដៃ​គូ​ប្រជែង​គឺ​ចិន និង​ប៉ាគីស្ថាន​ក៏​សម្រេច​ផ្តល់​ជំនួយ​​ពាក់ព័ន្ធ​នឹង​បរិក្ខាវេជ្ជសាស្ត្រ​ដល់​ប្រទេស​ឥណ្ឌា​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម