Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះខ្សាច់ ដ៏ធំសម្បើមមួយកំពុងបោកបក់គ្របដណ្ដប់ខេត្តភាគពាយ័ព្យប្រទេសចិន

បានផុស

នៅ

ព្យុះខ្សាច់ដ៏ខ្ពស់មួយបានបោកបក់ទៅលើរោងចក្រ និងប្លុកអាផាតមិន នៅភាគពាយ័ព្យនៃខេត្ត Gansu ប្រទេសចិន ខណៈដែលរដូវនៃព្យុះខ្សាច់នេះកំពុងមានពាសពេញផ្ទៃប្រទេស ហើយក៏កំពុងបង្កជាការបំពុលខ្យល់ និងគ្រោះថ្នាក់ចរាចរណ៍ ផងដែរ ។

រូបភាពពីលើអាកាស នៅពេលដែលព្យុះនេះវាយប្រហារ បានបង្ហាញពីទេសភាពដ៏អាប់អូរមួយ ខណៈពពកដែលពាសពេញទៅដោយធូលីពណ៌លឿង បានបំផ្លាញតំបន់ Linze របស់ខេត្ត Gansu នៅថ្ងៃអង្គារ ។

ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV ក៏បានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ជាច្រើននៅក្នុងខេត្ត ដែលបណ្តាលមកពីការមើលឃើញទាប ខណៈពេលដែលអ្នកឧតុនិយមបានព្រមានប្រជាជនឲ្យនៅក្នុងផ្ទះ និងបិទបង្អួច ដោយមានព្យុះជាច្រើនត្រូវបានគេរំពឹងថា នឹងកើតមានឡើងនៅភាគខាងជើងប្រទេសចិន ថ្ងៃអង្គារនេះ ។

គួរបញ្ជាក់ថា ប្រទេសចិន ជាទូទៅតែងទទួលរងនូវព្យុះធូលីដ៏ធំសម្បើមនៅរៀងរាល់រដូវផ្ការីក ដែលនាំខ្សាច់ពីវាលខ្សាច់ Gobi ហើយក៏បន្តឆ្ពោះទៅទីក្រុងឆ្ងាយផ្សេងទៀតដូចជា ទីក្រុង Shandong នៅឆ្នេរសមុទ្រភាគខាងកើត ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ព្យុះខ្សាច់ដ៏អាក្រក់បំផុតវាយប្រហារលើទីក្រុងប៉េកាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម