Connect with us

ព័ត៌មានអន្ដរជាតិ

សវនាការកាត់ក្ដី​ពី​បទពុករលួយ របស់​​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ត្រូវ​លុប​ចោល​ភ្លាមៗ​

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល timesofisrael បានឲ្យដឹងថា ការឡើងផ្ដល់សក្ខីកម្មរបស់នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល​ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងសវនាការកាត់ក្តីពីបទពុករលួយដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទ ទី៤ ខែឧសភា ត្រូវបានលុបចោលវិញ បន្ទាប់ពីតុលាការទទួលសារមួយកាលពីយប់​ ពីក្រុមមេធាវីការពារក្តីរបស់លោកនាយករដ្ឋមន្ត្រី។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន i24 News បានរាយការណ៍ ដោយស្រង់សម្ដីពីសេចក្តីថ្លែងការណ៍របស់តុលាការថា សវនាការនឹងមិនប្រព្រឹត្តទៅនោះទេ បន្ទាប់ពីទទួលបានព័ត៌មានថ្មីពីមេធាវីលោក Amit Hadad កាលពីយប់មិញ។ នៅដំណាក់កាលនេះ មិនមានព័ត៌មានលម្អិតបន្ថែម ដែលភាគីតុលាការអាចផ្តល់បានទេ។

លោក ណេតាន់យ៉ាហ៊ូ  បានបង្ហាញខ្លួនចុងក្រោយនៅចំពោះមុខតុលាការ​​តំបន់​ Tel Aviv កាលពីថ្ងៃទី២៨ ខែមេសា ដែល​ជាការបង្ហាញខ្លួននៅក្នុងតុលាការជាលើកដំបូងរបស់លោក ចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមរវាងសហរដ្ឋ​អាមេរិក-​អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈមក។

លោក ណេតាន់យ៉ាហ៊ូ បានប្រឈមមុខ នឹងការចោទប្រកាន់ពីបទសូកប៉ាន់ ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត នៅក្នុងសំណុំរឿងចំនួនបី ដែលយោងទៅតាមដីកាចោទប្រកាន់ដែលបានដាក់ជូនតាំងពីឆ្នាំ ២០១៩។

យ៉ាងណាមិញ ដំណើរការនីតិវិធីនៃសវនាការនេះ បានប្រឈមនឹងការអូសបន្លាយពេលយឺតយ៉ាវជាច្រើនលើក រួមទាំងការរំខានដែលពាក់ព័ន្ធនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ក៏ដូចជាជម្លោះរបស់ខ្លួនជាមួយក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ និងជាមួយអ៊ីរ៉ង់ផងដែរ។

មិនតែប៉ុណ្ណោះ ក្រុមអ្នករិះគន់បានចោទប្រកាន់ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ  ថា បានពន្យារពេលជម្លោះក្នុងតំបន់ ដើម្បីបង្អូសបន្លាយដំណើរការនីតិវិធីច្បាប់ប្រឆាំងនឹងរូបលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

អារ៉ាប៊ីសាអូឌីត ចេញ​ប្រតិកម្ម​ឲ្យ​ភាគីអាមេរិកនិង​អ៊ីរ៉ង់ បញ្ឈប់​ការ​ប្រយុទ្ធ ជំនួស​ដោយ​ផ្លូវការទូត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម