ព័ត៌មានអន្ដរជាតិ
ទោះ Biden អំពាវនាវឲ្យអ៊ីស្រាអែលបន្ធូរបន្ថយ តែ Netanyahu មិនខ្វល់នៅតែប្តេជ្ញា បន្តប្រយុទ្ធ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ បានច្រានចោលការអំពាវនាវរបស់លោកប្រធានាធិបតី Biden ឲ្យបន្ធូរបន្ថយជម្លោះ នៅក្នុងតំបន់ ហ្គាហ្សា ដោយនិយាយថា លោកប្តេជ្ញាបន្តប្រតិបត្តិការប្រឆាំងនឹងអង្គការភេរវករ ហាម៉ាស់។

លោក Biden បាននិយាយទៅកាន់លោក Netanyahu កាលពីព្រឹកថ្ងៃពុធ (ពេលវេលានៅអាមេរិក) ហើយសេតវិមានបានឲ្យដឹងថា អ្នកទាំងពីរ បានពិភាក្សាគ្នាយ៉ាងលម្អិតអំពីស្ថានភាពនៃព្រឹត្តិការណ៍ក្នុងតំបន់ហ្គាហ្សា, ការរីកចម្រើនរបស់ប្រទេសអ៊ីស្រាអែលក្នុងការបង្ក្រាបឥទ្ធិពលរបស់ក្រុមហាម៉ាស់និងក្រុមភេរវកម្មដទៃទៀត ព្រមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់រដ្ឋាភិបាលក្នុងតំបន់និងសហរដ្ឋអាមេរិក។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា លោករំពឹងថានឹងមានការកាត់បន្ថយភាពតានតឹងនៅថ្ងៃនេះ លើផ្លូវឆ្ពោះទៅរកបទឈប់បាញ់គ្នា”។

ប៉ុន្តែបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលយោធា នៅប៉ុន្មានម៉ោងក្រោយមក លោក Netanyahu បាននិយាយថា លោកកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់ប្រធានាធិបតីអាមេរិក ប៉ុន្តែអ៊ីស្រាអែល នឹងបន្តប្រយុទ្ធដើម្បីនាំភាពស្ងប់ស្ងាត់និងសន្តិសុខមកឲ្យពលរដ្ឋអ៊ីស្រាអែលវិញ។
លោកបន្ថែមថា លោកបានប្តេជ្ញាចិត្តបន្តប្រតិបត្តិការនេះ រហូតដល់សម្រេចគោលបំណង។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលបានឆ្លើយតបទៅនឹងការវាយប្រហារដោយរ៉ុកកែតពីក្រុមហា់ម៉ាស ដោយវិធានការផ្ទាល់ខ្លួន រួមទាំងការវាយប្រហារពីអាកាស ដែលផ្តោតលើអគារយោធាសំខាន់ៗរបស់ក្រុមហាម៉ាស់ផងដែរ។
រដ្ឋនេះ កំពុងប្រឈមនឹងការរិះគន់ចំពោះការស្លាប់របស់ប្រជាជនប៉ាឡេស្ទីនជាង២០០នាក់ ក៏ដូចជាការវាយប្រហារអាកាសជាច្រើនលើកច្រើនសារផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Fox
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


