ព័ត៌មានអន្ដរជាតិ
មេ UN ថា “យើងកំពុងធ្វើសង្គ្រាមប្រឆាំងកូវីដ” ហើយត្រូវប្រកាន់ខ្ជាប់ក្បួនសឹកបញ្ឈប់រោគរាតត្បាតមួយនេះ
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់រដ្ឋជាសមាជិកនៃអង្គការសុខភាពពិភពលោក (WHO) ថា “យើងកំពុងធ្វើសង្គ្រាម ប្រឆាំងនឹងជំងឺកូវីដ ១៩” ។

ក្នុងកិច្ចប្រជុំនោះ ប្រមុខ UN បានទទូចដល់សហគមន៍អន្តរជាតិ ឲ្យប្រកាន់ខ្ជាប់នូវក្បួនសឹកធ្វើសង្គ្រាម ដើម្បីបញ្ឈប់រោគរាតត្បាតមួយនេះ ។
លោក Guterres បាននិយាយថា “យើងកំពុងធ្វើសង្គ្រាមជាមួយវីរុស ។ យើងត្រូវការក្បួន និងភាពបន្ទាន់នៃសេដ្ឋកិច្ចសង្គ្រាម ដើម្បីបង្កើនសមត្ថភាពអាវុធរបស់យើង” ។

ទន្ទឹមនឹងនេះដែរ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ក៏បានអំពាវនាវនៅក្នុងសន្ទរកថារបស់លោកផងដែរថា “យ៉ាងហោចណាស់ ១០ ភាគរយនៃប្រជាជនប្រទេសនីមួយៗ ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅត្រឹមខែកញ្ញា” ។
បន្ថែមពីនេះ លោក Tedros ក៏បានសម្ដែងការគោរព ចំពោះការលះបង់របស់បុគ្គលិកសុខាភិបាល នៅជុំវិញពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមួយនេះ ដោយកត់សម្គាល់ថា យ៉ាងហោចណាស់មានគ្រូពេទ្យចំនួន ១១៥,០០០ នាក់បានស្លាប់ ដោយសារជំងឺកូវីដ ១៩ ចាប់តាំងពីការចាប់ផ្តើមរោគរាតត្បាត ។

លោកបាននិយាយថា “អស់រយៈពេលជិត ១៨ ខែ បុគ្គលិកសុខាភិបាល និងថែទាំទូទាំងពិភពលោក ស្ថិតក្នុងស្ថានភាពប៉ះពាល់ដល់អាយុជីវិត និងសេចក្តីស្លាប់ជាដើម ។ ពួកគេបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងបានប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងដើម្បីអ្នកផ្សេងទៀត រហូតដល់ពួកគេស្លាប់បាត់បង់ជីវិត” ។
លោក Tedros បានកត់សម្គាល់ថា ជាង ៧៥ ភាគរយនៃវ៉ាក់សាំងទាំងអស់ ត្រូវបានចាក់ក្នុងប្រទេសចំនួន ១០ ប៉ុណ្ណោះ ។ លោកបានហៅបញ្ហានេះថាជា “វិសមភាពដ៏គួរឲ្យស្អប់ខ្ពើម” ហើយបាននិយាយថា វាកំពុងតែបង្កឲ្យមានជំងឺរាតត្បាត រហូតមកដល់ពេលនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ មេ WHO ព្រមានថា ពិភពលោកនឹងបន្តជួប “វីរុសដែលសាហាវជាងនេះ” ទាំងការឆ្លង និងស្លាប់ នាពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


