ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ានមួយនេះអនុញ្ញាតប្រើវ៉ាក់សាំង Pfizer បន្ទាន់ដល់ក្មេងអាយុ១២-១៥ ឆ្នាំ
ប្រទេសហ្វីលីពីនអនុញ្ញាតឲ្យប្រើវ៉ាក់សាំងការពារកូវីដ-១៩ Pfizer-BioNTech ជាបន្ទាន់សម្រាប់ចាក់ដល់កុមារអាយុ១២ឆ្នាំដល់១៥ឆ្នាំ។ នេះបើយោងតាមប្រធានរដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសនេះបាននិយាយ។
ការអនុញ្ញាតឲ្យប្រើបន្ទាន់សម្រាប់មនុស្សវ័យក្មេងនេះជាការពង្រីកចំនួនមនុស្សដែលទទួលការចាក់វ៉ាក់សាំងដើម្បីទប់ស្កាតជំងឺកូវីដ-១៩ដែលកំពុងរាតត្បាតខ្លាំង។

ប្រធានរដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន លោក Rolando Enrique Domingo មានប្រសាសន៍កំឡុងពេលផ្សាយតាមកញ្ចក់ទូរទស្សន៍ជាពេលជួបជាមួយលោកប្រធានាធិបតី Rodrigo Duterte កាលពីយប់ថ្ងៃពុធថា ៖«នៅក្នុងសប្តាហ៍នេះ យើងនឹងចេញពីការធ្វើវិសោធនកម្មដើម្បីអនុញ្ញាតឲ្យការប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងការពារកូវីដ-១៩ Pfizer សម្រាប់ចាក់ដល់ក្មេងអាយុពី១២ឆ្នាំដល់១៥ឆ្នាំ»។
វ៉ាក់សាំងការពារកូវីដ-១៩ Pfizer-BioNTech បានក្លាយជាវ៉ាក់សាំងមួយប្រភេទក្នុងចំណោមវ៉ាក់សាំង៧ប្រភេទដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នៅប្រទេសហ្វីលីពីន។

សូមបញ្ជាក់ថា បើតាមទិន្នន័យ ប្រទេសហ្វីលីពីនទើបតែចាក់វ៉ាក់សាំងការពារកូវីដ-១៩បានមិនដល់១%នៃប្រជាជនរបស់ខ្លួន១០៨លាននាក់។ កាលពីសប្តាហ៍មុន ប្រទេសនេះទទួលបានវ៉ាក់សាំង៨.២លានដូស ប៉ុន្តែរហូតដល់ពេលនេះមានមនុស្សតែ៤លាននាក់ប៉ុណ្ណោះដែលហោចណាស់ចាក់បាន១ដូស។ ជនជាតិហ្វីលីពីនខ្លះនិយាយថា ពួកគេនឹងមិនចាក់វ៉ាក់សាំងសោះឡើយ។
យោងតាមការស្ទង់មតិរបស់ស្ថានីយ៍បរិយាកាសសង្គម (SWS) បានធ្វើលើមនុស្ស១២០០នាក់នៅខែឧសភានេះ អ្នកឆ្លើយតប៦៨%គឺមិនច្បាស់លាស់ ឬគ្មានឆន្ទៈចាក់វ៉ាក់សាំងទេ។ កង្វល់ដ៏ធំបំផុតរបស់ពួកគេគឺអាចមានផលប៉ះពាល់ ឬថា ពួកគេអាចនឹងស្លាប់ដោយសារវ៉ាក់សាំង។

ហ្វីលីពីនបានបញ្ជាទិញវ៉ាក់សាំង Sinovac, AstraZeneca, Pfizer និង Sputnik។ រដ្ឋាភិបាលបានឲ្យដឹងថា វ៉ាក់សាំងរាប់លានដូសទាំងនេះគ្រោងនឹងមកដល់នៅខែមិថុនាខាងមុខនេះ៕
អានបន្ថែម៖ រដ្ឋាភិបាលហ្វីលីពីនមានវ៉ាក់សាំងហើយ នៅពិបាករឿងប្រជាជនមិនចង់ចាក់ទៀត
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


