Connect with us

ព័ត៌មានអន្ដរជាតិ

ទ្វីបអាហ្វ្រិក ត្រូវការវ៉ាក់សាំង AstraZeneca យ៉ាងតិច ២០ លានដូសក្នុងពេល ៦ សប្តាហ៍ទៀត ដើម្បីចាក់លើកទី ២ ដល់អ្នកដែលចាក់ទើបបានម្ដង

បានផុស

នៅ

ទ្វីបអាហ្វ្រិកត្រូវការវ៉ាក់សាំង Oxford-AstraZeneca យ៉ាងតិច ២០ លានដូស ក្នុងរយៈពេល ៦ សប្តាហ៍បន្ទាប់ ដើម្បីចាក់ដូសទី ២ ដល់ប្រជាជនដែលបានចាក់ដូសទី ១ និងដើម្បីធានាថា ពួកគេបានចាក់វ៉ាក់សាំងពេញដូស ក្នុងចន្លោះពេល ៨ ទៅ ១២ សប្តាហ៍ តាមគោលការណ៍របស់វ៉ាក់សាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ទ្វីបនេះក៏ត្រូវការវ៉ាក់សាំង ដែលត្រូវបានចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ដោយ WHO ចំនួន ២០០ លានដូសបន្ថែមទៀតផងដែរ ដើម្បីចាក់ឲ្យបាន ១០ ភាគរយនៃប្រជាជនរបស់ខ្លួន នៅត្រឹមខែកញ្ញា ឆ្នាំ ២០២១ ។

ចំណែកយោងតាមទីភ្នាក់ងារសុខាភិបាលរបស់ WHO បានឲ្យដឹងដែរថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទផ្សេងគ្នាចំនួន ២៨ លានដូស ត្រូវបានចាក់នៅទូទាំងទ្វីបអាហ្វ្រិក ហើយអ្នកចាក់ពេញ ២ ដូសគឺតិចមែនទែន ក្នុងចំណោមមនុស្ស ១០០ នាក់នៅទ្វីបអាហ្វ្រិក ។

ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Matshidiso Moeti នាយកប្រចាំតំបន់របស់ WHO ប្រចាំទ្វីបអាហ្វ្រិក បាននិយាយថា “នៅពេលដែលការផ្គត់ផ្គង់មានការខ្វះខាត ការចែករំលែកវ៉ាក់សាំង គឺជាដំណោះស្រាយបន្ទាន់ និងចាំបាច់ក្នុងរយៈពេលខ្លី ដើម្បីធានាថា ជនជាតិអាហ្វ្រិកដែលមានហានិភ័យខ្ពស់បំផុត នៃជំងឺកូវីដ ១៩ ទទួលបានការការពារដែលត្រូវការបំផុត ។ ឥឡូវនេះទ្វីបអាហ្រ្វិកត្រូវការវ៉ាក់សាំង ហើយរាល់ការផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងរបស់យើង នឹងនាំឲ្យបាត់បង់ជីវិត និងបាត់បង់ក្តីសង្ឃឹម” ។

បន្ថែមពីនេះ WHO ព្រមានថា វ៉ាក់សាំងមានតម្លៃថ្លៃ សូមមានការការពារកុំឲ្យខ្ជះខ្ជាយ ហើយបណ្តាប្រទេសនានាត្រូវប្រើវ៉ាក់សាំងដែលមានទាំងអស់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ទីភ្នាក់ងារនេះបានកត់សម្គាល់ថា ទ្វីបអាហ្វ្រិកក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពផលិតរបស់ខ្លួន សម្រាប់វ៉ាក់សាំងក្នុងរយៈពេលវែងផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ពិភពលោកបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ប្រមាណ ១.៥ លានដូសហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ យុទ្ធនាការចាក់វ៉ាក់សាំង កូវីដ របស់ទ្វីបអាហ្រ្វិក កំពុងឈរជើង បន្ទាប់ពីឥណ្ឌាហាមឃាត់ការនាំចេញទៅឲ្យ COVAX យូរទៅៗ

ចុចអាន ៖ អង់គ្លេសបញ្ចេញទិន្នន័យថ្មី ៖ វ៉ាក់សាំង AstraZeneca ចំនួន ២ ដូសមានប្រសិទ្ធភាព ៨៥ ទៅ ៩០ ភាគរយប្រឆាំងរោគសញ្ញាឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម