Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សសម្រុកចាកចេញពីទីក្រុង ហូជីមិញ

បានផុស

នៅ

មនុស្សជាច្រើន បានសម្រុកចាកចេញពីទីក្រុងហូជីមិញ ដើម្បីវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ មុនពេលវិធានការគម្លាតសង្គមត្រូវបានអនុវត្ត នៅថ្ងៃចន្ទនេះ។

People rush to leave Ho Chi Minh City prior to social distancing period
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat មានមនុស្សច្រើនកុះករកាលពីថ្ងៃអាទិត្យ បន្ទាប់ពីប្រធានគណៈកម្មាធិការប្រជាជនក្រុង បានប្រកាសថា រយៈពេល១៥ថ្ងៃនៃវិធានការគម្លាតសង្គម នឹងចាប់ផ្តើមនៅម៉ោងសូន្យពីថ្ងៃចន្ទនេះទៅ។

អ្នកធ្វើដំណើរ បានសម្រុកទៅទិញសំបុត្រយន្តហោះនៅចុងក្រោយ បើទោះបីជាឡើងថ្លៃក៏ដោយ។

COVID-19 | Vietnam to test all nine million residents in Ho Chi Minh - Sd  Bpositive

តំណាងក្រុមហ៊ុន Bamboo Airways បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបន្ថែមជើងហោះហើរថ្មីចំនួន២ជើង ទៅកាន់ទីក្រុងហាណូយកាលពីយប់ថ្ងៃអាទិត្យ។

កៅអីសម្រាប់ជើងហោះហើរផ្សេងទៀតទៅកាន់ទីក្រុង Da Nang ភាគកណ្តាល, ខេត្ត Khanh Hoa ភាគខាងត្បូងនិងខេត្ត Quang Ngai ភាគកណ្តាលក៏លក់ដាច់អស់ដែរ។

រូបតំណាង

លោក Dang Ngoc Cuong នាយកស្តីទីអាកាសយានដ្ឋាន Tan Son Nhat បានប្រាប់កាសែត Tuoi Tre ថា រាល់ជើងហោះហើរទាំងអស់ បានដំណើរការជាធម្មតាកាលពីថ្ងៃអាទិត្យ។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនជើងហោះហើរ អាចត្រូវបានកែតម្រូវនៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ។

មនុស្សជាច្រើនទៀត ដែលមកពីខេត្តនានាក្បែរទីក្រុងហូជីមិញ ក៏បានប្រញាប់ប្រញាល់ចាកចេញតាមឡានក្រុង ឡានតូចៗឬម៉ូតូផងដែរ។

ក្នុងអំឡុងពេលនៃវិធានការគម្លាតសង្គម១៥ថ្ងៃ ទីក្រុងទាំងមូលត្រូវអនុវត្តតាមវិធានការដ៏តឹងរ៉ឹងក្រោមបទបញ្ជាលេខ១៥របស់នាយករដ្ឋមន្រ្តី។

ការប្រមូលផ្តុំមនុស្សលើសពីប្រាំនាក់ នៅខាងក្រៅអគារការិយាល័យ សាលារៀននិងមន្ទីរពេទ្យក៏ដូចជាការប្រជុំជាមួយមនុស្សច្រើនជាង២០នាក់ នៅក្នុងបន្ទប់តែមួយ​ ក៏ត្រូវបានហាមឃាត់ផងដែរ។

រូបតំណាង

ប្រជាជនគួររក្សាចម្ងាយសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ នៅតាមទីសាធារណៈខណៈអាជីវកម្មនិងសេវាកម្មដែលមិនចាំបាច់ នឹងនៅតែបន្តបិទទ្វារ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃចន្ទ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដចំនួន ៧,២៣៦ករណី ជាសះស្បើយ២,៩៥០នាក់និងស្លាប់ ៤៧នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ វៀតណាម ធ្វើតេស្តមនុស្សជាង ១០លាននាក់ក្នុងទីក្រុងហូជីមិញ ស្របពេលភ័យខ្លាចវីរុសបំប្លែងខ្លួនកូនកាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១០ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

Sokha Hotels

ព័ត៌មានពេញនិយម