Connect with us

ព័ត៌មានអន្ដរជាតិ

ដាណឺម៉ាក​ជួយ​អាមេរិក​ធ្វើ​ចារកម្ម​លើ​លោក​ស្រី​អធិការ​បតី​អាល្លឺម៉ង់​ និង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប

បានផុស

នៅ

ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​​យោធារបស់​ប្រទេស​ដាណឺម៉ាក​​បាន​ជួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ចារកម្ម​​លើ​​អ្នក​នយោបាយ​ឈាន​មុខ​​នៅ​អឺរ៉ុប​រួម​មាន​​អធិការបតី​អាល្លឺម៉ង់​ លោកស្រី​ អេនជេឡា​ មឺគែល។ ​នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ប្រទេស​ដាណឺម៉ាក និង​អឺរ៉ុប​។

​វិទ្យុ​ដាណឺម៉ាក​បាន​ផ្សាយ​ថា ទី​ភ្នាក់​ងារ​សន្តិសុខ​ជាតិ​អាមេរិក​ (NSA) ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការប្រើ​ប្រាស់​ទូរសព្ទ​របស់​លោក​ស្រី​ មឺគែល ​​ត្រូវ​បាន​លាត​ត្រដាង​ដោយ​លោក អេដវើដ​ ស្នូដេន​ ក្នុង​ឆ្នាំ​២០១៣​ ក៏បាន​ប្រើ​សេវាកម្មស៊ើប​ការណ៍​ការពារជាតិ​​ដាណឺម៉ាក​ (FE)​ ដែរ​ដើម្បី​ធ្វើ​ចារកម្ម​​លើ​មន្ត្រី​​នៅ​ប្រទេស​ស៊ុយអែត​ ន័រវែស​ និង​បារាំង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​លើក​ឡើង​ដោយ​យោង​​លើប្រភព​មិន​បង្ហាញ​អត្ត​សញ្ញាណ​៩​ដែល​ដឹង​រឿង​​​ស៊ើប​អង្កេត​បាន​​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​​ទាំង​នេះ​មាន​នៅ​ក្នុង​របាយការណ៍​ដែល​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ផ្ទៃ​ក្នុង​អំពី​តួនាទី​របស់​ FE ក្នុងកិច្ច​ព្រម​ព្រៀង​​ភាព​ជា​ដៃ​គូ​ស៊ើប​ការណ៍​ជា​មួយ​ NSA ពី​ឆ្នាំ​២០១២​ដល់​២០១៤។

លោក​ស្រីអធិការ​បតី​អាល្លឺម៉ង់ លោកស្រី​ អេនជេឡា​ មឺគែល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បាន​ផ្សាយ​​ថា​ NSA ​បាន​ប្រើ​ខ្សែ​កាប​ព័ត៌មាន​ដាណឺម៉ាក​ដើម្បី​ធ្វើ​ចារកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​នោះ​មាន​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​លោក​ Frank-Walter Steinmeier និង​មេ​ដឹក​នាំ​ប្រឆាំង​លោក​ Peer Steinbrück។ គេ​​មិន​ច្បាស់​ទេ​ថា​តើ​រដ្ឋាភិបាល​ដាណឺម៉ាក​បាន​អនុញ្ញាត​ឲ្យ​ប្រើ​បណ្តាញ​ខ្សែ​កាប​នោះ​ឬ​យ៉ាង​ណា​។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ដាណឺម៉ាក​ លោកស្រី Trine Bramsen ដែល​បាន​កាន់តំណែង​ការពារ​ជាតិ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៩ ត្រូវ​បាន​គេ​រាយការណ៍អំពី​ចារកម្ម​​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​មុន​។ លោក​ស្រី​បាន​ប្រាប់​វិទ្យុ​ដាណឺម៉ាក​ថា «ការ​លួច​មើល​តាម​ប្រព័ន្ធ​​នៃ​​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ»​គឺ​មិន​អាច​ទទួល​យក​បាន​សោះ​ឡើយ។

រដ្ឋ​មន្ត្រី​អឺរ៉ុបរបស់​ប្រទេស​បារាំង​លោក​ Clément Beaune បាន​និយាយ​ថា របាយការណ៍​នេះ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មាន​ការ​បញ្ជាក់។ «យើង​ត្រូវ​​មើល​ឃើញ​ថា​តើ​ដៃ​គូ​នៅ​អឺរ៉ុប​របស់​យើង​ ដាណឺម៉ាក​ បាន​តាំង​ចិត្ត​ប្រព្រឹត្ត​កំហុស​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​របស់​ពួក​គេ​ជា​មួយ​សេវាកម្ម​អាមេរិក»។ លោក Beaune បាន​ប្រាប់​វិទ្យុ​បារាំង​ថា ៖«រវាង​សម្ព័ន្ធ​មិត្ត​ ត្រូវ​តែ​មាន​ការ​ជឿ​​ទុក​ចិត្ត​គ្នា​ កិច្ច​សហ​ប្រតិបត្តិការ​តិច​តូច​ក៏​ដោយ»។

អ្នក​នាំ​ពាក្យ​របស់​អធិការ​បតី​អាល្លឺម៉ង់​ម្នាក់​បាន​និយាយ​ថា ខ្លួន​បាន​​ដឹង​ពី​​ការ​ចោទ​ប្រកាន់​ទាំង​​នោះ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​អ្នក​កាសែត​សួរ​ និង​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម។ ​លោក Steinbrück បាន​និយាយ​ថា​ សកម្មភាព​របស់​ NSA​ និង​ FE គឺ​ជា​រឿង​អាស្រូវ​នយោបាយ​។​

​អតីត​មេ​ដឹក​នាំ​ឆ្វេង​និយម​របស់​​គណបក្ស​​ SPD បាន​និយាយ​ថា​ លោក​ទទួល​ស្គាល់​បណ្តា​រដ្ឋ​លោក​ខាង​លិច​ត្រូវ​ការ​សេវាកម្ម​ស៊ើប​ការណ៍​សម្ងាត់​ ប៉ុន្តែ​បន្ថែម​ថា​ វា​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ សេវាកម្ម​ស៊ើប​ការណ៍​សម្ងាត់​ដ៏រាក់ទាក់​​ពិត​ជាបាន​ស្ទាក់​ចាប់​ និង​ធ្វើ​ចារកម្ម​ទៅ​លើ​តំណាង​កំពូល​នៃ​ប្រទេស​ដទៃ​មែន​។

​វិទ្យុ​ដាណឺម៉ាក​បាន​ផ្សាយ​ពី​ការ​ចោទ​ប្រកាន់​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​នៅ​ក្នុងការ​ស៊ើប​អង្កេត​រួម​គ្នា​មួយ​ជា​មួយ​ស្ថាប័ន​សាព័ត៌មាន​ជា​ច្រើន​មាន​ ទូរទស្សន៍​រដ្ឋ​ស៊ុយអែត SVT, ទូរទស្សន៍​ន័រវែស​ NRK, សារព័ត៌មាន​បារាំង​ Le Monde និង​ស្ថាប័ន​ព័ត៌មាន​អាល្លឺម៉ង់​ NDR,​ WDR​ និង​ Süddeutsche Zeitung។

​សារព័ត៌មាន​ដាណឺម៉ាក​បាន​ផ្សាយ​ថា​ NSA បាន​រក​ឃើញ​សារទំនាក់ទំនង​​ ការ​ហៅ​ទូរសព្ទ​ និង​ចរាចរណ៍​អ៉ីនធឺណេត​ រាប់​ទាំង​ការ​ស្រាវ​ជ្រាវ​ ការ​​ជជែក​ ការ​អរគុណ​ទៅ​ភាព​ជា​ដៃ​គូ​របស់​ខ្លួន​ជា​មួយ​ FE។ ប្រទេស​ដាណឺម៉ាក​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​នឹង​អាមេរិក​ មាន​ស្ថានីយ៍​ចុះ​ចត​សំខាន់​ជា​ច្រើន​​សម្រាប់ខ្សែ​កាប​អ៉ីនធឺណេត​ក្រោមសមុទ្រ​ទៅ​ និង​មក​ពី​ប្រទេស​ស៊ុយអែត​ ន័រវែស​ ​អាល្លឺម៉ង់​ ហុល្លង់​ និង​អង់គ្លេស​។

វិទ្យុ​ដាណឺម៉ា​បាន​ផ្សាយ​ថា​ ទាំង​ទី​ភ្នាក់​ងារ ឬ​នាយក​របស់​វា​នៅ​ពេល​នោះ​ លោក Lars Findsen​ បាន​អត្ថាធិប្បាយ​ពី​របាយការណ៍ទាំង​នោះ​។ លោក​ Findsen និង​មន្ត្រី​របស់​ FE ៣​នាក់​ទៀត​ត្រូវ​បាន​ព្យូរ​ការងារ​ដោយ​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​ឯករាជ្យ​មួយ​ បន្ទាប់​ពី​មាន​ការ​រិះ​គន់​ និង​​ការ​ចោទ​ប្រកាន់​ពី​កំហុស​ធ្ងន់​ធ្ងរ​កើត​ឡើង​ពី​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០១៥​។

​ទី​ភ្នាក់​ងារ​សន្តិសុខ​ជាតិ​អាមេរិក​ (NSA)​មិន​បាន​ឆ្លើយ​តប​​ភ្លាម​ៗ​ទេ​នៅ​ពេល​ទាក់​ទង​ដើម្បី​បំភ្លឺ​។ ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ស៊ុយអែត​លោក​ Peter Hultqvist ទាម​ទារឲ្យ​មាន​ព័ត៌មាន​ពេញ​លេញ​ ហើយ​សមភាគី​របស់​លោក​គឺ​ន័រវែស​ លោក​ Frank Bakke-Jensen បាន​និយាយ​ថា​ ការ​ចោទ​​ប្រកាន់​ទាំង​នេះ​កំពុង​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។

​ប្រសិន​បើ​ត្រូវ​បាន​បញ្ជាក់​ ការ​ធ្វើ​ចារកម្មបាន​កំពុង​កើត​ឡើង​កំឡុង​ពេល​ និង​ក្រោយ​ពេល​កិច្ច​ការ​ស៊ុយអែត​ឆ្នាំ​២០១៣​ នៅ​ពេល​ដែល​អតីត​អ្នក​ជាប់​កិច្ច​សន្យា​ NSA បាន​បង្ហាញ​ឯកសារ​សម្ងាត់​រាប់​ពាន់​ពី​ប្រតិបត្តិការ​ចារកម្ម​​ដ៏​ធំធេង​របស់​អាមេរិក​​ដែល​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ការ​វាយ​​ប្រហារ​២០០១​ ៩/១១​។​

​លោក​ស្នូដេន​នៅ​ថ្ងៃ​អាទិត្យ​បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​អាមេរិក​ ចូ​ បៃដិន​ ដែល​ពេល​នោះ​ជា​អនុប្រធានាធិបតី​ពី​បទ​ពាក់​ព័ន្ធ​យ៉ាង​ស៊ី​ជម្រៅ​ កាល​ពី​ដំបូង​។ លោក​បាន​អំពាវ​នាវ​តាម​ Twitter ឲ្យ​មាន​ការ​បង្ហាញ​ជា​សាធារណៈ​ពេញ​លេញ​មិន​ត្រឹម​តែ​មក​ពី​ប្រទេស​ដាណឺម៉ាក​ទេ ប៉ុន្តែ​ថែម​ទាំង​ដៃ​គូ​ជាន់​ខ្ពស់​របស់​ពួក​គេ​ផង​ដែរ។

អតីត​អ្នក​ជាប់​កិច្ច​សន្យាត្រូវ​បាន​ចោទ​ប្រកាន់​នៅ​សហរដ្ឋ​អាមេរិក​ពី​បទ​លួច​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋាភិបាល​ ការ​ទំនាក់​ទំនងនៃ​ព័ត៌មាន​ការពារ​ជាតិ​ដែលមិន​ត្រូវ​បាន​អនុញ្ញាត​ និង​ការ​ទំនាក់​ទំនង​​ដោយ​ចេតនា​ចំពោះ​ការ​ស៊ើប​ការណ៍​សម្ងាត់​ដោយ​ចំណាត់​ថ្នាក់​ស្ថិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី៕

​ប្រែ​សម្រួល៖ វីរបុត្រ​
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម