ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងផលិតនៅថៃ AZ នឹងផ្គត់ផ្គង់ដល់ប្រទេសអាស៊ានសប្តាហ៍ខាងមុខ
ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca អាចនឹងផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ-១៩របស់ខ្លួនដែលផលិតនៅប្រទេសថៃដល់បណ្តាប្រទេសអាស៊ាននាសប្តាហ៍ខាងមុខ បន្ទាប់ពីបានចាប់ផ្តើមចែកចាយដល់រដ្ឋាភិបាលថៃនៅក្នុងសប្តាហ៍នេះ។
ក្រុមហ៊ុនបានប្រកាសពីការផ្គត់ផ្គង់ជាផ្លូវការដល់ប្រទេសថៃដែលជាវ៉ាក់សាំងការពារកូវីដ-១៩ផលិតនៅក្នុងស្រុកលើកដំបូង។ ក្រុមហ៊ុននិយាយថា ខ្លួនពិតជាមោទនភាពណាស់ដែលបានផ្គត់ផ្គង់វ៉ាក់សាំងក្នុងស្រុកដល់ក្រសួងសុខាភិបាលថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ច្បាស់ពីពេលវេលាជាក់លាក់នៃការផ្គត់ផ្គង់ឡើយដោយគ្រាន់តែបង្ហាញថាបានចែកចាយនៅក្នុងសប្តាហ៍ទី១ដើមខែមិថុនានេះ ហើយក៏មិនបានបញ្ជាក់ពីចំនួនដែរ។ ប៉ុន្តែតាមប្រភពពីក្រុមហ៊ុនបានប្រាប់សារព័ត៌មាន Bangkok Post ថា ក្រុមហ៊ុននឹងផ្គត់ផ្គង់ដំបូងចំនួន ១.៨លានដូសដល់ក្រសួងសុខាភិបាលថៃ។

ក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំងដែលចាប់ដៃគូផលិតជាមួយក្រុមហ៊ុន Siam Bioscience របស់ថៃដែលមានឯកទេសក្នុងការផលិតឱសថ គឺដើម្បីគាំទ្រដល់ការទទួលបានវ៉ាក់សាំងប្រកបដោយស្មើភាព និងទូលំទូលាយនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុនបញ្ជាក់ថា ការផ្គត់ផ្គង់ទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងចាប់ផ្តើមសប្តាហ៍ខាងមុខ។
ប្រធានក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសថៃ លោក James Teague បាននិយាយថា ៖«នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធនឹងកូវីដ-១៩។ ការបង្កើនក្នុងការផលិតវ៉ាក់សាំងនៅក្នុងប្រទេសថៃរបស់យើងទើបតែពីរបីខែប៉ុណ្ណោះគឺទទួលបានសមិទ្ធផលដ៏ធំធេង។ អរគុណដល់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយដៃគូផលិតរបស់យើងគឺ Siam Bioscience»។
លោកបន្តថា ៖«ឥឡូវនេះយើងបានរួចរាល់ហើយដើម្បីផ្គត់ផ្គង់វ៉ាក់សាំងផលិតក្នុងស្រុកដែលមានគុណភាពខ្ពស់។ យើងអាចជួយរដ្ឋាភិបាលឲ្យសម្រេចគោលដៅនៃកម្មវិធីចាក់វ៉ាក់សាំងដល់ប្រជាជនថៃឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន»។
លោក Nualphan Lamsam នាយកផ្នែកទំនាក់ទំនងសាជីវកម្មក្រុមហ៊ុន Siam Bioscience បាននិយាយថា ៖«Siam Bioscience មានមោទនភាពណាស់ដែលក្រុមហ៊ុន AstraZeneca ជ្រើសរើសជាដៃគូផលិតក្នុងស្រុករបស់ខ្លួន ហើយយើងបានបំពេញតួនាទីក្នុងការផលិតវ៉ាក់សាំងការពារកូវីដ-១៩ដែលមានគុណភាពឲ្យបានលឿនបំផុត»។
តាមរយៈការធ្វើតេស្តនៅមន្ទីរពិសោធ និយករក្នុងប្រទេសថៃ និងអន្តរជាតិបានអនុញ្ញាតឲ្យវ៉ាក់សាំង AstraZeneca ដោយសារមានគុណភាព និងសុវត្ថិភាព ដូច្នេះឥឡូវនេះអនុញ្ញាតឲ្យចាប់ផ្តើមចែកចែកហើយ។
ជាផ្នែកមួយនៃដំណើរការផលិតវ៉ាក់សាំងនីមួយៗត្រូវឆ្លងកាត់ការធ្វើតេស្តត្រួតពិនិត្យការធានាគុណភាព និងភាពខុសគ្នាជាង៦០៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


