ព័ត៌មានអន្ដរជាតិ
ថៃបញ្ជាទិញវ៉ាក់សាំង៣ប្រភេទជាង៣០លានដូសទៀត ទោះមានផលិតក្នុងស្រុក
ប្រទេសថៃកំពុងបញ្ជាទិញវ៉ាក់សាំងការពារកូវីដ-១៩ចំនួន៣ប្រភេទគឺវ៉ាក់សាំង Sinovac, Pfizer និង Johnson & Johnson ដែលមានចំនួនជាង៣០លានដូសដើម្បីបំពេញគោលដៅបំណាច់ឆ្នាំនេះ។ នេះជាការឲ្យដឹងរបស់ប្រធានគ្រប់គ្រងជំងឺឆ្លងរបស់ថៃ។
កាលពីប៉ុន្មានខែមុននេះ ថៃបានដាក់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនឲ្យបាន១០០លានដូសនៅក្នុងឆ្នាំ២០២១នេះ ដោយក្តីរំពឹងភាគច្រើនបំផុតគឺផ្អែកលើវ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងប្រទេសថៃ។
ទោះជាយ៉ាងណា ការផ្គត់ផ្គង់ទំនងវ៉ាក់សាំងផលិតក្នុងស្រុកទំនងជាមិនគ្រប់គ្រាន់ទេ។ បច្ចុប្បន្ននេះ ថៃមានវ៉ាក់សាំង AstraZeneca ចំនួន៦១លានដូស និងវ៉ាក់សាំងទិញពីប្រទេសចិន Sinovac ចំនួន៦លានដូស។
វេជ្ជបណ្ឌិត Opas Karnkawinpong ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រថា ការបញ្ជាក់ទិញ វ៉ាក់សាំង Sinovac ចំនួន៨លានដូស និងវ៉ាក់សាំង Pfizer និង Johnson & Johnson ចំនួន២៥លានដូសទៀតនឹងគ្រប់គ្រាន់សម្រាប់គោលដៅ១០០លានដូសក្នុងឆ្នាំនេះ។
លោកបន្ថែមថា រដ្ឋាភិបាលថៃក៏គ្រោងបន្ថែមវ៉ាក់សាំងចំនួន៥០លានដូសទៀតសម្រាប់ឆ្នាំ២០២២ដើម្បីបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនដើម្បីទប់ស្កាត់កូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មី។
នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ រដ្ឋាភិបាលថៃនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេសជាផ្លូវការដែលសង្ឃឹមថា នឹងចាក់ប្រជាជន៥០លាននាក់ ឬស្មើនឹង៧០%នៃប្រជាជន ត្រឹមបំណាច់ខែធ្នូខាងមុខ បើទោះជាមានការត្អួញត្អែរពីមន្ទីរពេទ្យជាច្រើនអំពីកង្វះវ៉ាក់សាំង។
នៅដើមសប្តាហ៍នេះ លោក Opas បានទទួលស្គាល់ថា វ៉ាក់សាំង២០០ ០០០ដូសពី AstraZeneca ដែលមានន័យថា គ្មានខេត្តណាមួយទទួលបានច្រើនជាង ៣៦០០ដូសទេ។ យ៉ាងណា នៅថ្ងៃសុក្រម្សិលមិញនេះ លោកនិយាយថា វ៉ាក់សាំង១.៨លានដូសបន្ថែមទៀតពីក្រុមហ៊ុនទើបមកដល់ និងប្រញាប់ចែកចាយទៅកន្លែងដែលខ្វះខាត។
រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងសុខាភិបាលលោក Kiattiphum Wongrajit បាននិយាយថា ការបែងចែកទៅខេត្តនីមួយៗគឺស្មើគ្នា និងតម្លាភាព ប៉ុន្តែចំនួនក៏ផ្អែកទៅលើកម្រិតនៃរាលដាលឆ្លងកូវីដ-១៩នៅតំបន់ទាំងនោះផងដែរ ជាពិសេសតំបន់ទេសចរណ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


