Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ចោទក្រុមប្រឆាំង អ៊ីស្រាអែល លួចបន្លំសន្លឹកឆ្នោត ទើបបង្កើតបានរដ្ឋាភិបាលចម្រុះថ្មី

បានផុស

នៅ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលចម្រុះថ្មីរបស់អ៊ីស្រាអែល ដែលបង្កើតឡើងដោយក្រុមបក្សប្រឆាំង ដើម្បីបណ្ដេញលោកចេញពីតំណែង គឺជាការលួចបន្លំសន្លឹកឆ្នោតដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យ ។

លោកបានធ្វើការចោទប្រកាន់ជាខ្លាំងនេះ នៅពេលដែលប្រធានសន្តិសុខរបស់អ៊ីស្រាអែល បានព្រមានជាសាធារណៈ អំពីលទ្ធភាពនៃអំពើហិង្សានយោបាយ ។ លោក Netanyahu បានផ្តោតការចោទប្រកាន់របស់លោក ទៅលើយុទ្ធនាការសន្យារបស់លោក Naftali Bennett ដើម្បីជំនួសលោកជានាយករដ្ឋមន្រ្តី ។

នៅក្នុងសេចក្តីអត្ថាធិប្បាយ ទៅកាន់សមាជិកសភា នៃគណបក្ស Likud របស់លោក លោក Netanyahu បាននិយាយថា “យើងកំពុងមើលឃើញ ការលួចបន្លំសន្លឹកឆ្នោតដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រប្រទេសរបស់យើង ហើយតាមគំនិតរបស់ខ្ញុំ វាជាការលួចបន្លំសន្លឹកឆ្នោត នៅក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យ” ។

ទន្ទឹមនោះ មិនមានកាលបរិច្ឆេទណាមួយ ត្រូវបានកំណត់សម្រាប់ការបោះឆ្នោតនៅក្នុងសភា ដើម្បីអនុម័តយល់ព្រមលើរដ្ឋាភិបាលថ្មី ដែលអនុវត្តតាមការបោះឆ្នោតមិនប្រាកដប្រជា នៅថ្ងៃទី ២៣ ខែមីនានោះទេ ប៉ុន្តែគេរំពឹងថា នឹងត្រូវស្បថចូលកាន់តំណែង នៅថ្ងៃទី ១៤ ខែមិថុនា ។

គួរបញ្ជាក់ថា លោក Netanyahu ជាមេដឹកនាំដែលកាន់អំណាច យូរជាងគេរបស់អ៊ីស្រាអែល ដោយបានចូលកាន់តំណែង ចាប់តាំងពីឆ្នាំ ២០០៩ ខណៈគិតត្រឹមពេលនេះ លោកបានកាន់អំណាចជាង ១២ ឆ្នាំមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ទីបំផុត​ក្រុម​ប្រឆាំង​ អ៉ីស្រាអែល ​យល់​ព្រម​បង្កើត​រដ្ឋាភិបាល​ឯកភាព​ថ្មី​ហើយ

ចុចអាន ៖ បក្ស​ប្រឆាំង​អ៉ីស្រាអែល​​​កំពុង​ចាប់​​ដៃ​គ្នា​​ដើម្បី​​ផ្តួល​នាយក​រដ្ឋ​មន្ត្រី​ Netanyahu​ ឆាប់​ៗ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម